នៅថ្ងៃទី២២ កញ្ញា នេះ លោក Oliva Kong ដែលគ្រូច្នៃម៉ូដរបស់កម្ពុជា នឹងចេញតំណាងកម្ពុជា ទៅកាន់ព្រឹត្តិការណ៍ប្រចាំឆ្នាំធំមួយ នៅក្នុងប្រទេសអ៊ីតាលីហើយ ខណៈដែលលោកត្រូវគេដឹងបានសម្ភាសន៍ធ្លាក់វីសារមួយលើករួចទៅហើយ តែលោកនៅតែតស៊ូទៀត ទម្រាំបានជាប់ដូចបំណង។ អ្វីដែលគេកាន់តែសាទរ គឺលោកក៏បានទិញរថយន្តថ្មី អបអរឱកាសបានចេញទៅអ៊ឺរ៉ុប ដែលធ្វើអោយគេមើលឃើញថា ទទួលបានសំណាងផ្ទួនៗ។ ក្នុងនោះព្រឹត្តិការណ៍ដែលលោកនឹងបង្ហាញខ្លួន នៅថ្ងៃទី២៤ កញ្ញា ក៏ជាព្រឹត្តិការណ៍ដំបូង ដែលមានអ្នកច្នៃម៉ូដខ្មែរ បានដើរបង្ហាញ និង នាំយកនូវអត្តសញ្ញាណរបស់ខ្មែរ យកទៅបង្អួតក្នុងចំណោមកំពូលអ្នកឌីហ្សាញពិភពលោកផងដែរ ទើបជាមោទនភាពដ៏ធំ របស់អ្នកច្នៃម៉ូដរូបនេះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here