ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៣ ក្រុមការងារ “ផ្ទះតារា” ត្រូវបានអញ្ជើញយ៉ាងមានកិត្តិយសពីសំណាក់សមាគមពាណិជ្ជកម្មកម្ពុជា និង ពីសេដ្ឋីនីនៅក្នុងប្រទេសថៃ ដើម្បីអោយបំពេញបេសកកម្មការងារ និង ចុះយកព័ត៌មានដោយផ្ទាល់ នៅក្នុងទីក្រុងបាងកក។ សកម្មភាពដែលធ្វើនៅក្នុងរយៈពេលច្រើនថ្ងៃនោះ ទី១ គឺអញ្ជើញអោយដឹកនាំក្រុមការងារ និង ចុះយកព័ត៌មានពិព័រណ៌អាស៊ាននៅក្នុងទីក្រុងបាងកក នាព្រឹកថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២៣ ដោយសមាគមពាណិជ្ជកម្ពុជា ពេលរសៀលក្នុងថ្ងៃដដែល ត្រូវបានអញ្ជើញអោយចូលរួមព្រឹត្តិការណ៍ ការប្រកួត Miss Grand Krung Thep Moha Nokor ដោយ ថ្នាក់ដឹកនាំ Miss Grand Cambodia ពីប្រទេសកម្ពុជា និង នៅថ្ងៃទី១៦ កញ្ញា ត្រូវបានអញ្ជើញអោយទស្សនកិច្ចនៅក្នុងគ្លីនិកកែសម្ផស្សល្បីឈ្មោះមួយនៅបាងកក ដោយមានវត្តមាន លោកស្រី Chompoo ដែលជាសេដ្ឋីនីថៃ និង ក្រុមការងារជាដុកទ័រល្បីៗ នៅស្វាគមន៍ ក្រោមការសម្របសម្រួលរបស់លោកស្រី ស្រេង ចិន្តា។ ដំណើរទស្សនកិច្ច គ្លីនិក Bujeong Surgen Center នាថ្ងៃនោះ មានការទទួលយ៉ាងកក់ក្ដៅ ដោយក្រៅពីសំណេះសំណាល និង ការផ្ដល់សេវាកែសម្ផស្សផ្នែកខ្លះ ដល់ក្រុមសិល្បៈ ដែលក្រុមការងារ”ផ្ទះតារា” ដឹកនាំទៅ ក៏មានពិធីជប់លៀង ជូនដល់ក្រុមការងារយើង ដល់ពាក់កណ្ដាលអាធ្រាតុ នៅក្នុងហាង តាវ៉ាន់ដេង កណ្ដាលក្រុងបាងកក ផងដែរ។ អ្វីដែលគេកត់សម្គាល់ គឺក្រុមការងារ”ផ្ទះតារា” និង សិល្បការិនី សុទ្ធតែបានរំលេចនូវសំលៀកបំពាក់ដែលជាអត្តសញ្ញាណខ្មែរ នៅក្នុងពិធីនីមួយៗ ដែលបង្ហាញមោទនភាពកូនខ្មែរយ៉ាងខ្លាំង នៅលើទឹកដីនោះ។ ក្រោយបញ្ចប់ដំណើរបេសកកម្មការងារទាំង៣កម្មវិធីធំៗនោះ កាន់តែធ្វើអោយពលរដ្ឋ និង អ្នកជំនួញថៃ ស្គាល់ពីវិស័យព័ត៌មានរបស់កម្ពុជា តាមរយៈសកម្មភាពរបស់ “ផ្ទះតារា” និង សិល្បករខ្មែរ តាមរយៈវត្តមានសមាជិកគ្រួសារតារាកម្ពុជា។ សមាសភាពដែលបានបំពេញដំណើរទស្សនកិច្ចនៅក្នុងប្រទេសថៃនោះរូមមាន លោក ផាត់ តារារដ្ឋ ស្ថានិកគ្រួសារតារាកម្ពុជា ចាងហ្វាងសារព័ត៌មាន”ផ្ទះតារា”, លោក រុន ណាកូ ពិធីករ”ផ្ទះតារា” , លោកស្រី រ៉េតរ៉ូស តារាសម្ដែង, លោកជំទាវ រីយ៉ា ម្ចាស់សារមន្ទីរជាតិពិន្ទុវិទ្យា និងជាសមាជិកគ្រួសារតារាកម្ពុជា, លោកស្រី បូរ៉ានិច ម្ចាស់ហាងបូរ៉ានិចកាត់ដេរ និង ជាសមាជិកគ្រួសារតារាកម្ពុជា, និង លោកស្រី ឈឹម វុទ្ធី សមាជិកក្រុម។ ក្នុងនោះគេកត់សម្គាលើថា សេដ្ឋីនី លោកស្រី Chompoo ដែលជាម្ចាស់គ្លីនិកកែសម្ផស្ស Bujeong Sergen Center បានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់ក្រុមការងារ”ផ្ទះតារា” និង គ្រួសារតារាកម្ពុជា ដែលបានដឹកនាំក្រុមទៅកាន់ប្រទេសថៃ និង ទៅស្វែងយល់ពីគ្លីនិករបស់ខ្លួន ដែលជាមន្ទីរពេទ្យកែសម្ផស្សដែលមាន១៤សាខា ទាំងនៅកូរ៉េ និងថៃ ដែលជាមន្ទីរពេទ្យកែសម្ផស្សធំមួយ នៅក្នុងប្រទេសថៃ។ លោកស្រី ក៏ប្រកាសពីការស្វាគមន៍ចំពោះតារាខ្មែរ សម្រាប់ដំណើរទស្សនកិច្ចលើកក្រោយៗជាបន្តផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here