មានការភ្ញាក់ផ្អើលមិនតិចឡើយខណៈគូស្នេហ៍តារាចម្រៀង Rap លោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស បានដឹកដៃគ្នាចូលរួមនៅ ក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យប្រចាំឆ្នាំលំដាប់អន្តរជាតិ Fashion Week Spring/ Summer 2024 នៅឯទីក្រុងមីឡាន ប្រទេសអ៊ីតាលី នេះបើយោងទៅតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកទាំងពី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

អ្វីដែលគួរឱ្យកត់សម្គាល់ លោក G-Devith និង អ្នក ទេព បូព្រឹក្ស
ត្រូវបានប្រេន D&G អញ្ជើញអ្នកទាំងពីរ ជាភ្ញៀវកត្តិយសឲ្យចូលរួមក្នុង
កម្មវិធី Milan Fashion Week Spring/ Summer 2024
ដែលជាកម្មវិធី Fashion ធំបំផុតមួយប្រចាំឆ្នាំ និង មានវត្តមានតារា
អន្តរជាតិល្បីៗជាច្រើនក្នុងរដូវកាលនេះ ដូចជា Cara Delevinge,
Emma Watson, Scarlet Jonhansson S Jade Smith
ជាដើម។


គួរបញ្ចាក់ផងដែរថា ជីដេវីត និង អ្នកនាង ទេព បូព្រឹក្ស គឺជាតារាចម្រៀងរ៉េបខ្មែរដំបូងគេ ដែលត្រូវបានអញ្ជើញឲ្យចូលរួម កម្មវិធី Fashion Week Spring/ Summer 2024នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here