នៅថ្ងៃទី២៤ កញ្ញា នេះ តារាម៉ូដែល ដែលជាគ្រូបង្វឹកសិស្សរបស់លោក Oliva Kong នឹងក្លាយជាតារាម៉ូដែល ដែលតំណាងអោយប្រទេសកម្ពុជាមួយរូប នឹងដើរបង្ហាញម៉ូដ នៅក្នុងព្រឹត្តិការណ៍ Fashoin Week ប្រចាំឆ្នាំមួយ នៅក្នុងប្រទេស italy។

នាងកំពុងបង្ហាញអោយឃើញពីមោទនភាពយ៉ាងធំធេង ក្នុងនាមជាតារាម៉ូដែល របស់ Oliva Kong ដែលត្រូវបានអ្នកច្នៃឈុតលំដាប់ប្រទេស នៅកម្ពុជារូបនេះ ផ្ដល់ឱកាសអោយតំណាងជាតិ។ ក្នុងនាមតារាម៉ូដែល ដែលនឹងមានឱកាសដើរលើកម្រាលព្រះក្រហម ដែលមានតារា និង បុគ្គលល្បីៗ មកពីទូទាំងពិភពលោក កញ្ញា បញ្ជាក់ថា គឺជា មោទនភាពមួយដ៏ធំ ជាពិសេសនៅពេល លោក Oliva Kong ច្នៃឈុតយ៉ាងពិសេស ដើម្បីអោយនាង ដើរម៉ូដនាព្រឹត្តិការណ៍ដ៏ធំនោះ។

នាងក៏នឹងក្លាយជាម៉ូដែលខ្មែរតែមួយគត់ ដែលត្រូវបាន Oliva Kong ជ្រើសអោយស្លៀកឈុតទាំង១៦ ដែលលោក Oliva Kong យកទៅបង្ហាញក្នុង Fashion Week ថតភ្ជាប់ជាមួយនឹងទិដ្ឋភាព ដ៏ទាក់ភ្នែក នៅក្នុងទឹកដីអ៉ឺរ៉ុបផងដែរ ខណៈដែល លោក Oliva Kong បញ្ជាក់ថាក្រោយការបញ្ចប់ការដើរម៉ូដ នាងក៏នឹងត្រូវធ្វើដំណើរទស្សនកិច្ចប្រទេសមួយចំនួន នៅអ៉ឺរ៉ុប ហើយត្រូវស្លៀកឈុតទាំងអស់ថត ដោយនឹងភ្ជាប់ជាមួយ ទង់ជាតិកម្ពុជា ដើម្បីបង្អួតពិភពលោក និង បណ្ដាញសង្គម។


LEAVE A REPLY

Please enter your comment!
Please enter your name here