បន្ទាប់ពីព្រឹត្តិការណ៍ Milan Fashion Week 2023 ត្រូវបាន
បញ្ចប់អ្នកច្នៃម៉ូដដែលជាកូនខ្មែរគឺលោក Oliva Kong ត្រូវបាន
គេកត់សម្គាល់ថា មានភាពលេចធ្លោ និង ទទួលបានភាពជោគជ័យជា
ថ្មីម្ដងទៀតហើយជូនមាតុភូមិកម្ពុជា ដោយលោកទទួលបានពាន TOP
FASHION DESIGNER AWARD 2023 ពីកម្មវិធីនេះជាលើក
ដំបូងបង្អស់។
អ្វីដែលគួរឱ្យស្ញប់ស្ញែងជាងនេះទៅទៀតនោះគឺ លោកបាននាំយកឈុត សម្លៀកបំពាក់ចំនួន16 ឈុតពីប្រេន KALKIN|The Royalty ដែលអត្ថន័យនៃឈុតបង្ហាញពី ស្រ្តីភាពជាអ្នកដឹកនាំ ឬ អំណាចស្ត្រី ឱ្យតារាម៉ូដែលក្នុងនោះមាន2រូបជាជនជាតិខ្មែរ និង 14រូប ផ្សេងទៀតជាជនបរទេសដើរបង្ហាញក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ។
អ្វីដែលជាតឹកតាងចំពោះភាពជោគជ័យដ៏កម្រមួយនេះ លោក Oliva Kong ក៏បានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកថា «ខ្ញុំបាទ ពិតជារំភើប សំរាប់ជោគជ័យមួយនេះ ក្នុងនាមខ្ញុំបាទជា Designer កូនខ្មែរមួយរូបដែលបានឃើញកម្ពុជា មានវត្តមាន នៅលើឆាកអន្តរជាតិ ហើយទទួលបាននូតូវការគោរព កោតសរសើរ យ៉ាងខ្លាំង។»
លោកបន្តថា « ជាពិសេស ខ្ញុំបាទបានដកស្រង់ម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិនច្នៃដោយខ្ញុំបាទ ផ្ទាល់មកបង្ហាញនៅលើឆាកអន្តរជាតិដែលមាន ប្រទេសល្បីៗចូលរួម ចំនួន16ប្រទេស ហើយជាលទ្ធផលពិតជាទទួលបាននូវមហាកិត្តយស TOP FASHION DESIGNER AWARD 2023 កម្មវិធីMilan Fashion Week មួយនេះសំរាប់ប្រទេសជាតិខ្ញុំ។»
ជាចុងក្រោយលោកក៏បានថ្លែងអំណរគុណចំពោះ និង សាទរចំពោះ ភាពជោគជ័យរបស់ខ្លួនជូនដល់ប្រជាជនកម្ពុជាយើងទាំងអស់ថា សូមអគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាព្រមទាំងក្រុមការងារទាំង អស់សំរាប់ការរួមចំណែកជោគជ័យដ៏ត្រចះត្រចង់មួយនេះ គាំទ្រនូវ ជោគជ័យមួយនេះផងដែរកម្ពុជា កូនខ្មែរ ធ្វើបានហើយ អរគុណ សន្តិភាព អគុណកម្ពុជា។