ភាពយន្តមនោសញ្ចេតនាដែលជាប្រភេទរឿង BL លាយឡំ នឹងឈុតឆាករន្ធត់ដែលសម្តែងដោយ Zee Pruk Panich និង NuNew Chawarin Perdpiriyawong ni «<imш អស្តង្គត-After Sundown (រាត្រីរន្ធត់)» បាននឹងកំពុងធ្វើឱ្យអ្នក គាំទ្រវិស័យភាពយន្តកំពុងជ្រួលច្របល់រង់ចាំយ៉ាងអន្ទះសារដើម្បីទិញ សំបុត្រចូលទស្សនា បន្ទាប់ពី posters ផ្លូវការណ៍បានបង្ហោះនៅ គ្រប់រោងភាពយន្ត ពិសេសគឺកាលកំណត់នៃថ្ងៃចាក់បញ្ចាំងនៅថ្ងៃទី29 ខែកញ្ញានេះហើយ។

«AFTER SUNDOWN រាត្រីអស្តង្គត» ជាប្រភេទភាពយន្តខ្នាតធំ របស់ប្រទេសថៃ ដែលមានសាច់រឿងមានវគ្គមានស្នើរ អាថ៍កំបាំង និង ជំនឿទៅលើពាក្យទំនាយតាមបរិបទនៃការរស់នៅរបស់មនុស្ស ដែល តម្រូវឱ្យមានការចាប់គូឲ្យភ្ជាប់ពាក្យតួអង្គសំខាន់2នាក់ដោយគ្មាន ហេតុផល។ និស្ស័យពីបុព្វេបានកំណត់ជោគជតាជីវិតពួកគេ ដែល បង្កើតជាចំណងស្នេហ៍ត្រូវការរស្មីមកបំភ្លឺរាត្រីដ៏សែនរន្ធត់ក្រោយថ្ងៃ អស្តង្គត។

ពួកគេទាំងពីរត្រូវមកជាប់ពាក់ព័ន្ធនឹងគ្នាទាំងចិត្តស្ទាក់ស្ទើរ ទោះមិនជឿ ពាក្យទំនាយនោះ ប៉ុន្តែដើម្បីផ្គាប់ចិត្តឪពុកម្តាយ ភ្លើង យល់ព្រមតាម លក្ខខណ្ឌថា បើប្រាំមួយខែកន្លងផុតទៅ ដោយមិនមានទំនាក់ទំនង កាន់តែស៊ីជម្រៅ នោះគេនឹងអាចផ្តាច់ពាក្យពីរ៉ាវីបាន។ ឆ្លងកាត់ការ រស់នៅជាមួយក្រុមគ្រួសាររបស់ភ្លើង រ៉ាវីត្រូវបានព្រលឹងវិញ្ញាណកំណាច តាមលងបន្លាច។ ពេលគេចាប់ផ្តើមរស់នៅជាមួយ ភ្លើង វិញ្ញាណ តាមលងបន្លាចក៏ស្ងប់ស្ងាត់។ វាច្បាស់ណាស់ថាអ្វីក៏ដោយដែល តាមលងបន្លាចនៅក្នុងផ្ទះគឺផ្ដោតលើ រ៉ាវីទាំងស្រុង។

ចង់ដឹងថាពន្លឺនៃសេចក្ដីស្នេហ៍ដែរកើតចេញពីបេះដូងស្មោះមួយគូនេះ នឹងទៅជាយ៉ាងណា ? ខណៈចំណងស្នេហ៍របស់អ្នកទាំងពីរក៏មានខ្មោច ស្រីម្នាក់តាមយាយី និង លងបន្លាចពួកគេរហូតបែបនេះ សង្ឃឹមថាជោ គជតានៃស្នេហាបរិសុទ្ធមួយនេះនិងបំភ្លឺឲ្យពួកគេរួចផុតពីរាត្រីដ៏សែន រន្ធត់។

ចង់ជ្រាបកាន់តែច្បាស់ពីជោគជាតារាសីនៃគូស្នេហ៍មួយគូរនេះនឹងទៅ ជាយ៉ាងណា កុំភ្លេចរង់ចាំតាមដានទស្សនា និង កក់សំបុត្រទុកមុន ដែលភាពយន្តនេះនឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី29 ខែ កញ្ញានេះ នៅគ្រប់រោងភាពយន្តទូទាំងខេត្តក្រុងក្នុងប្រទេសកម្ពុជា។

LEAVE A REPLY

Please enter your comment!
Please enter your name here