ក្នុងដំណើរកម្សាន្តទៅលើទឹកដីសិង្ហបុរី និង ម៉ាឡេស៊ី លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន”ផ្ទះតារា” ក៏បានដឹកដៃភរិយា គឺលោកស្រី មួយមួយ ទៅកសាងអនុស្សាវរីយ៍យ៉ាងផ្អែមល្ហែមនៅទីនោះផងដែរ។ អ្វីដែលគេកត់សម្គាល់ គឺលោកស្រី មួយមួយ ដ្បិតថាមិនមែនជាអ្នកលេងខ្លួន និង មានកូនប្រុសស្រី២នាក់ទៅហើយ តែលោកស្រី ក៏មើលទៅស្រស់ស្អាតផងដែរ។ នៅក្នុងដំណើរកម្សាន្តអមស្វាមី ទៅយកព័ត៌មានពីដំណើរកម្សាន្តនៅ២ប្រទេសនោះ គេឃើញលោកស្រី និង ស្វាមី កាន់តែរឹតចំណងស្នេហ៍ផ្អែមល្ហែមនឹងគ្នា ដោយលោក ផាត់ តារារដ្ឋ ដែលគេស្គាល់ថា គឺជាបុគ្គលមមាញឹកខ្លាំង នៅលើបណ្ដាញសង្គម នៅតែឆ្លៀតពេលបង្កើតអនុស្សាវរីយ៍ល្អៗជាមួយភរិយា ថ្វីត្បិតតែម្នាក់ៗសុទ្ធតែរវល់រៀងខ្លួន។

លោក ផាត់ តារារដ្ឋ និយាយថា ដំណើរកម្សាន្តជិតឆ្ងាយ គឺលោកនៅតែយល់ថា សំខាន់បំផុតក្នុងការផ្សារភ្ជាប់រវាងប្ដី និង ប្រពន្ធ អោយនៅជាប់គ្នា ហើយដោយសារតែចង់អោយចំណងអាពាហ៍ពិពាហ៍កាន់តែល្អទៅៗ ក្នុងពេលកាន់តែរវល់នេះហើយ ទើបលោកតែងតែបង្កើតសកម្មភាពដើរកម្សាន្តរួមគ្នា និង ធ្វើសកម្មភាពជាមួយគ្នា ដូចគ្នា ដែលលោក និង លោកស្រី មួយមួយ បានឆ្លៀតពេលដើរលេង ក្នុងដំណើរផលិតឃ្លីបដំណើរកម្សាន្តនេះជាដើម ដើម្បីអោយទំនាក់ទំនងនឿយណាយពីគ្នា។ អ្វីដែលលោកសប្បាយចិត្ត គឺពេលលោកឃើញភរិយាលោកមានស្នាមញញឹម និង បានតែងខ្លួនស្អាតៗ។

លោកក៏ជាអ្នកថតរូបអោយដោយផ្ទាល់ដល់ភរិយា ស្ទើរគ្រប់សកម្មភាពរបស់លោកស្រីផងដែរ ដើម្បីអោយលោកស្រី បានរូបស្អាតបង្ហោះនៅលើបណ្ដាញសង្គម។ លោកបញ្ជាក់ថា ទោះរវល់យ៉ាងណាក៏ដោយ តែកុំភ្លេចដំណើរកម្សាន្តជាមួយគ្រួសារ ជាក់ស្ដែងដូចពេលនេះចឹង គឺលោកបានទាំងនាំភរិយាទៅមើលបរិយាកាសថ្មី និង បានទាំងទៅផលិតឃ្លីបដំណើរកម្សាន្ត ដែលជាការងារស្នូលរបស់ “ផ្ទះតារា” ផង។



LEAVE A REPLY

Please enter your comment!
Please enter your name here