គ្រាន់តែទិញកញ្ចប់ដើរកម្សាន្ត នៅប្រទេស សិង្ហបុរី និង ម៉ាឡេស៊ី ៣យប់៤ថ្ងៃសោះ ម្ចាស់សម្អាងការហេងមានលាភ ដែលគេស្គាល់ថាមានអាជីវកម្មជាអ្នកលក់មាសផង លោកស្រី សំរឹទ្ធ គឹមហេង និង លោក សេង លឿង គឺថាមានសុទ្ធតែតារាល្បីមកជូនដំណើរ និង មកទទួលដល់ព្រលានតែម្ដង ខណៈដែលអ្នកនាង ប៉េងប៉ោង តារាកំប្លែង និង ស្វាមី ត្រូវគេដឹងថាមិនមែនជាសាច់ឈាមរបស់ម្ចាស់សម្អាងការទាំង២នេះទាល់តែសោះ។

អ្នកនាង ប៉េងប៉ោង ដែលមកជូនដំណើរថ្ងៃចេញដំណើរ និង មកទទួលថ្ងៃត្រលប់មកវិញ កាលពីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣ បានផ្ដល់សម្ភាសន៍ថា ហេតុផលដែលអ្នកនាង និង ស្វាមី ខំជូនដំណើរ និង ទៅទទួលដល់ព្រលានទាំងទៅទាំងមក គឺដោយសារតែគូស្នេហ៍ជាម្ចាស់សម្អាងការហេងមានលាភទាំង២នេះ គឺមិនខុសពីបងប្អូនល្អរបស់ខ្លួន និងម្យ៉ាងគឺរំភើបចិត្តដែលប្អូនទាំងពីរ សុខចិត្តទម្លាក់ចោលមុខជំនួញ ហើយនាំកូនតូចៗដល់ទៅ៤នាក់ ដើម្បីទៅសាកថ្មជីវិត ដល់សិង្ហបុរី និង ម៉ាឡេស៊ី។ អ្នកនាងថា ប្អូនសំរឹទ្ធ មានហេង និង ស្វាមី មិនងាយបានដើរលេងទេ ដូច្នេះពេលពួកគាត់ទៅដើរលេងសប្បាយៗបែបនេះ គឺត្រូវតែជូនដំណើរ និង ទៅទទួលអោយណាណីម្ដង ដើម្បីទះដៃទូងស្គរ ដែលម្ចាស់សម្អាងការល្បីឈ្មោះមួយនេះ សុខចិត្តទម្លាក់ចោលការងារ ហើយទៅដើរលេងលម្ហែកាយ។

មិនខុសគ្នាដែរ លោកស្រី សំរឹទ្ធ មានហេង បានលើកឡើងថា តាំងពីរវល់រឿងសម្អាងការ និង ហាងលក់មាស លោកស្រី និង ស្វាមី កម្របានដើរលេងណាស់ ហើយបើរឿងយកកូនតូចៗតាមខ្លួនទៀត គឺរឹតតែខ្ជិល ដូច្នេះហើយទើបលោកស្រី សរសើរ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ដែលអាចអូសទាញអោយលោកស្រីដើរលេង ក្នុងអំឡុងពេលរវល់នេះបាន ហើយបានលើកទ័ពយកស្វាមី យកកូនស្រីភ្លោះ និង កូនស្រីដល់ទៅ៤នាក់ អោយរួមដំណើរជាមួយ។ លោកស្រីថា ក្រោយពីបានដើរលេងជុំជាមួយគ្រួសារ និង ក្រុមការងារផ្ទះតារា មួយលើកនេះ គឺប្រៀបដូចជាស្មៅភ្ជុំជើងយ៉ាងមិចទេ គឺប្រហែលជាត្រូវរៀប Trip ដើរលេងទៀតហើយ ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ និង សាកថ្មអោយជីវិត៕



LEAVE A REPLY

Please enter your comment!
Please enter your name here