កាលពីព្រឹកថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ លោក សូ ស្រណោះ នាយកសាលាស្រណោះតន្រី្ត បានដឹកនាំកូនសិស្ស ដែលរួមមានទាំងជនបរទេសផង ចំនួន១៤នាក់ អោយទៅប្រកួតនៅប្រទេសឥណ្ឌូនេស៊ី។ ការប្រកួតនេះ គឺជារៀបចំរៀងរាល់ឆ្នាំម្ដង ដោយការប្រកួតកាលពីលើកមុន គឺប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះ។ លោក សូ ស្រណោះ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលអាចដឹកនាំកូនសិស្សទាំង១៤រូប អោយទៅប្រកួតដណ្ដើមពានលើកនេះ ខណៈដែលលោកប្រកាសថា មុនចាកចេញទៅគឺមានការត្រៀមខ្លួនយ៉ាងម៉ត់ចត់ ទាំងអ្នកត្រូវប្រកួតលើវិញ្ញាចម្រៀង និង ព្យាណូ។ ការប្រកួតនេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ កញ្ញា ដោយមានការចូលរួមពីប្រទេសអាស៊ាន និងប្រទេសនៅអាស៊ី សរុបចំនួន១៣ប្រទេស។
















