ដោយសារតែ តួឯកស្រី ក្នុងរឿង”កំណត់ហេតុនាងនាថ” កញ្ញា ណាតាហ្សា និង ប្អូនបង្កើត កញ្ញា ណាតាលី ធ្វើខួបកំណើតព្រមគ្នា កាលពីថ្ងៃទី ២៩ កញ្ញា ឆ្នាំ២០២៣ ទើបធ្វើអោយគេច្រលំថាអ្នកទាំងពីរគឺជាកូនស្រីភ្លោះ ស្របពេលដែលអ្នកទាំងក៏មានរូបសម្រស់ និង មុខមាត់ប្រហែលគ្នាផង។
យ៉ាងណាមិញ អ្នកទាំងពីរឆ្លើយថា អ្នកទាំងពីរមិនត្រឹមតែមិនកើតក្នុងថ្ងៃតែមួយ ឬ កើតក្នុងថ្ងៃដែលប្រារព្ធពិធីនោះ ហើយខុសឆ្នាំគ្នានោះទេ ពោលគឺកើតក៏ថ្ងៃផ្សេងគ្នា ឆ្នាំកំណើតក៏ផ្សេងគ្នា ហើយថ្ងៃដែលប្រារព្ធពិធី ក៏មិនត្រូវនឹងថ្ងៃកំណើតអ្នកណាម្នាក់នោះទេ ពោលគឺដោយសារតែថ្ងៃទី២៩ កញ្ញា គឺជាថ្ងៃល្អ ហើយស្របពេលដែលអ្នកទាំងពីរទំនេរពីការងារ ដែលអាចរៀបចំពិធីសប្បាយៗបានផង ទើបរៀបចំពិធីរួមគ្នាតែម្ដង។
កញ្ញា ណាតាហ្សា និយាយថា ថ្ងៃខួបពិតប្រាកដរបស់នាង គឺថ្ងៃ៩ ខែ៩ ឯណោះទេ ចំណែកប្អូនស្រីនាង ក៏កើតខុសថ្ងៃគ្នាពីរបីខែដែរ ប៉ុន្តែដោយសារតែមិនចង់រំខានភ្ញៀវច្រើនលើក ហើយក៏ចង់ធ្វើពិធីជួបជុំអ្នកសិល្បៈ ដើម្បីប្រកាសថា បងប្អូននាងទាំងពីរ នឹងទទួលការងារសិល្បៈ ដោយលែងរយាលវិញហើយ ទើបរៀបចំពិធីនេះតែម្ដង។
នៅក្នុងពិធីនោះ ណាតាហ្សា និង ប្អូនស្រី គឺថាលេងឈុតបវរកញ្ញាញាក់សាច់តែម្ដង ដោយភ្ញៀវកិត្តិយសច្រើនណាស់ លាន់មាត់ថានាង និង ប្អូនស្រី ស្រស់ស្អាត ហើយត្រលប់មកវិញលើកនេះគឺថា បរកញ្ញាសុំខ្មាស់តែម្ដង ជាពិសេសរាងដ៏ស្វែលតែម្ដង។ នៅក្នុងពិធីនោះ ក៏ប្លែកជាពិធីខួបទាំងឡាយផងដែរ ដោយសារតែមានផ្ដល់ជារង្វាន់យ៉ាងច្រើន ជូនដល់ភ្ញៀវ ដែលភ្ញៀវខ្លះបានកាដូពីការចាប់រង្វាន់យ៉ាងវៀចខ្លួនតែម្ដង ត្រលប់ទៅវិញ។ ពិធីទាំងមូលក៏មានការសម្ដែង Show យ៉ាងសប្បាយភ្នែកផងដែរ។