ក្រោយមកដល់ប្រទេសកម្ពុជា កាលពីល្ងាចថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣ លោក Oliva Kong និង តារាម៉ូដែលខ្មែរ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលបានបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ Fashion Show ដ៏ធំនៅ Italy។
ក្រៅពីមានឱកាសដើរបង្ហាញម៉ូដ ដោយយកឈុតសំលៀកបំពាក់ដែលបានច្នៃចេញពីអត្តសញ្ញាណខ្មែរ ទៅកាន់ព្រឹត្តិការណ៍នោះ លោក Oliva Kong និង ម៉ូដែលខ្មែរ ក៏បានដើរទស្សនកិច្ច និង បានយកឈុតបែបខ្មែរដ៏ប្រណិតទាំង២០ឈុត យកទៅថតភ្ជាប់នឹងទីតាំងសំខាន់ៗ នៅក្នុងបណ្ដាប្រទេសធំៗមួយចំនួននៅអ៉ឺរ៉ុបផងដែរ ដូចជានៅស្វីស និង ទីក្រុងប៉ារីសប្រទេសបារាំង ដោយធ្វើអោយអ្នកលេងបណ្ដាញសង្គមទាំងក្នុង និង ក្រៅប្រទេសលាន់មាត់សរសើរយ៉ាងខ្លាំង ដូច្នេះហើយទើបលោកកាន់តែមានមោទនភាព ក្នុងនាមជាខ្មែរ ដែលខ្លួនអាចធ្វើបាន។
ជាមួយនឹងដំណើរមកដល់ប្រទេស នៅក្នុងពេលនេះ លោកក៏អះអាងកំពុងត្រូវបានទាក់ទងពីបណ្ដាប្រទសមួយចំនួន ដើម្បីអោយបន្តដឹកនាំម៉ូដែលខ្មែរ និង ឈុត Fashion របស់ខ្មែរ អោយទៅដើរម៉ូដបង្ហាញក្នុងពេលបន្តបន្ទាប់ផងដែរ ដោយលោកនឹងប្រកាសពីគម្រោង នៅពេលច្បាស់លាស់៕