យោងតាមការបង្ហោះរបស់ផេកផ្លូវការ Sting Cambodia បានប្រកាសថា ព្រឹត្តិការណ៍ Sting Musicverse Festival ដែលជាការប្រគំតន្ត្រីខ្នាតអន្តរជាតិ នឹងប្រព្រឹត្តិឡើងជាថ្មីទៀតហើយ នៅថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ២០២៣នេះ នៅ OCIC ជ្រោយចង្វារ ដោយមានវត្តមានកំពូលតារារ៉េប លោក G-Devith គឺជាអង្រួននៅឆាកតន្ត្រីដោយផ្ទាល់!។

ក្រោយការប្រកាសនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ គេឃើញហ្វេនៗ លោក G-Devith អបអរសាទរ និង ចែកចាយការប្រកាស ឡើងផ្អើលបណ្ដាញសង្គមតែម្ដង ស្របពេលដែលអ្នកគាំទ្រច្រើនណាស់ ចង់ឃើញការប្រគំតន្ត្រីដ៏អស្ចារ្យនេះបង្ហាញវត្តមាន និងចង់ឃើញការសម្ដែងជាថ្មី របស់ G-Devith លើឆាកដ៏ធំនោះ។ អ្នកអន្ទះសារច្រើនណាស់ លើកឡើងថា ព្រឹត្តិការណ៍នេះ គឺពិតជាកក្រើកចុងឆ្នាំ ហើយម្ដងនេះ ក្រុមហ៊ុន Sting និង G-Devith ពិតជានឹងនាំមកនូវ នូវភាពអស្ចារ្យទាំងឆាក ភ្លើងភ្លេង និង បង្កើតភាពភ្ញាក់ផ្អើលខ្លាំងជាងមុន បន្ទាប់ពីធ្លាប់ជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះច្រើនលើករួចមកហើយ។

អេតមីនផេក Sting Cambodia បានបញ្ជាក់នូវប្រយោគមួយឃ្លាថា “ចាំទទួលយកបទសោធន៍ដ៏សប្បាយរីករាយនេះជាមួយ Sting និង G-Devith ទាំងអស់គ្នា!” ដែលសំណេរនេះ បង្ហាញកាន់តែច្បាស់ថា កំពុងធ្វើអោយហ្វេនៗផ្ទុះការអន្ទះសារ ព្រោះតែចង់អោយព្រឹត្តិការណ៍ដែលបានប្រកាសនេះ ឆាប់មកដល់។ ហ្វេនៗ របស់ Sting និង G-Devith ក៏កំពុងកញ្ជ្រោលក្នុងការស្វែងរកសំបុត្រផងដែរ ខណៈដែលសំបុត្រ នឹងមានលក់ជូនឆាប់ៗ តាមរយៈតេលេក្រាម ដែលបានដាក់បង្ហោះលើផេក Sting Cambodia។  ម្នាក់ៗលើកឡើងថា បើមិនរួសរាន់ទេ គឺពិតជាអត់កន្លែងទស្សនា Idol យើងជាមិនខានឡើយ ដោយសារតែការប្រគំតន្ត្រីមួយនេះ គឺអ្នកណាៗក៏ចង់ទស្សនាផ្ទាល់ៗ។

គួរបញ្ចាក់ផងដែរថា G-Devith គឺជាទូតសុឆន្ទះរបស់ sting អស់រយះពេលចូល ៣ ឆ្នាំទៅហើយ រីឯសមទ្ធិផលដែល G-Devith និង sting បានពួតដៃគ្នាធ្វើសម្រាប់អ្នកគាំទ្រក៏មានច្រើនដែល ដូចជា Passion The Album Concert by Sting Musicverse , FFF ASEAN Party By Sting Musicverse និងកម្មវិធី Fan Meeting ជាច្រើនសម្រាប់អ្នកគាំទ្រអោយទទួលបានភាពសប្បាយរីករាយដ៏អស្ចារ្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here