ខណៈដែលស្រទាប់មហាជន កំពុងជ្រួលច្របល់នឹងមរណភាពរបស់ ឧកញ៉ា ឈាង រ័ត្ន នៅលើបណ្ដាញសង្គម លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ក៏បង្ហោះពីការកាន់ទុក្ខដ៏រន្ធត់ចិត្តផងដែរ។ លោកជំទាវ ត្រូវបានគេដឹងថាបានបាត់បង់អ្នកម្ដាយ ដែលជាអ្នកមានគុណក្នុងជីវិត បន្ទាប់ពីលោកជំទាវ និង គ្រួសារ តស៊ូមើលជម្ងឺអ្នកម្ដាយ អស់ជាច្រើនខែមកហើយ។ លោកជំទាវ បានបង្ហោះនៅលើបណ្ដាញសង្គមថា “ខ្ញុំព្រះករុណា នាងខ្ញុំ ព្រមទាំងក្រុមគ្រួសារមានទុក្ខជាទម្ងន់ដោយ ម្តាយនាងខ្ញុំ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឃីម សុីថា បានទទួលមរណៈភាពនៅថ្ងៃពុធ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ វេលាម៉ោង ១៨ និង៤៥ នាទី ក្នុងជន្មាយុ៦៨ ឆ្នាំដោយរោគាពាធ។
ដំណឹងនេះចាត់ទុកជាការអញ្ជើញ សម្តេច ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា >លោកជំទាវ លោក លោកស្រី ទាំងអស់អញ្ជើញចូលរួមកម្មវិធីបុណ្យសពម្តាយខ្ញុំព្រះករុណា នាងខ្ញុំ
កម្មវិធីបុណ្យប្រារព្ធនៅឃុំពោធិ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង”។ ជាមួយនឹងការបង្ហោះនេះ ក៏ឃើញមានអ្នកបង្ហោះរំលែកទុក្ខ ដល់គ្រួសារលោកជំទាវផងដែរ ដោយគេចាត់ទុកថា នេះគឺបាត់បង់ក៏រន្ធត់ចិត្តមួយ ក្នុងពេលដែលគេឯងកំពុងសប្បាយជូនលុយអ្នកមានគុណអោយទៅវត្តវ៉ា តែលោកជំទាវបែរជាត្រូវមកកាន់ទុក្ខ ក្នុងការធ្វើបុណ្យសពម្ដាយ។
<img src="https://postnewscambodia.com/wp-content/uploads/sites/2/2023/10/postnewscambodia.com-kh71.com-2023-10-12_16-32-08_189308.jpeg" alt="" width="640" height="801" class="alignnone size-medium wp-image-63116" /