មានការភ្ញាក់ផ្អើលពីសំណាក់ហ្វេនៗមិនតិចឡើយ បន្ទាប់ពីអតីតបុរសឯកអន្តរជាតិ ក្នុងកម្មវិធី Mister walking international 2019
Top 5 លោក ណារ៉ុងរ៉ាត់ បង្ហោះអោយដឹងពីការបង្ខូចឈ្មោះដ៏ធ្ងន់ធ្ងរ ដោយលោកបានទាំងសម្រេចដាក់បណ្ដឹង ដើម្បីការពារមុខមាត់នោះផង។ យោងតាមអ្វីដែលបានបង្ហោះ លោក ណារ៉ុងរ៉ាត់ បានបង្ហាញថា លោកត្រូវបានជនមិនស្គាល់មុខបង្កើតអាក់ខោនក្លែងក្លាយជាច្រើន ដោយយករូបរបស់លោកទៅប្រើ ដោយលោកសង្ស័យថា អាក់ខោនដែលបានបង្កើតឡើងនោះ ក៏មានមួយចំនួន បានដើរឆបោកលុយកាក់គេផង។

លោកសម្ដែងការភ្ញាក់ផ្អើល ក្រោយពេលមានគេឆាតប្រាប់ ដោយមានទាំងជនរងគ្រោះផងដែរ ដែលបណ្ដាលមកពីគេស្មានថា នោះគឺជាអាក់ខោនផ្ទាល់ខ្លួនរបស់លោក ហើយអាចនឹងឈានផ្ដល់លុយកាក់អោយខ្ចី ឬ ធ្វើអ្វីក្នុងន័យបង្កអោយប៉ះពាល់ដល់កិត្តិយសរបស់លោក។ លោកបានសម្រេចចិត្តដាក់បណ្ដឹងស្វែងរកអ្នកបង្ខូចឈ្មោះ និង បានច្រានចោល នូវការទទួលខុសត្រូវទាំងអស់ ដែលកេងចំណេញដោយអាក់ខោនក្លែងក្លាយ។ លោកថាខ្លួនមានតែអាក់ខោនផ្លូវការមួយគត់ គឺ Na Rong Narong និង ស្នើរអោយបុគ្គលដែលត្រូវបានអ្នកលេងបណ្ដាញសង្គម ដែលប្រើរូបរបស់លោក ហើយមិនមែនជាឈ្មោះអាក់ខោនដែលលោកបញ្ជាក់ថា ផ្លូវការ ជួយផ្ដល់ដំណឹងដល់លោក ដើម្បីឆាប់បានស្វែងរកឃើញ។ លោកក៏ទទូចអោយបងប្អូនមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ជាពិសេសចំពោះអាក់ខោនទាំងឡាយណា ដែលមិនស្គាល់អត្តសញ្ញាណគេច្បាស់លាស់ ហើយជាពិសេសនៅពេលដែលខ្ចីលុយខ្ចីកាក់ ដែលលោកថា គឺត្រឹមតែជាអ្នកឆាតទៅមក គឺមិនគួរអោយអោយខ្ចីទាល់តែសោះ បើធ្លាប់បានជួបថាខាងក្រៅ គឺពិតជាតារាម្នាក់នោះទេ។

គួរបញ្ជាក់ផងដែរថា លោក ណារ៉ុងរ៉ាត់ បច្ចុប្បន្នគឺតារាថតស្ពត ម៉ូដែល និង ជាតួសម្ដែង ដែលមានប្រជាប្រិយភាពមួយរូប។ លោកគឺជា Top 5 ក្នុងកម្មវិធីប្រលងបុរសឯកដ៏ធំមួយខាងលើ នៅប្រទេសថៃកាលពីឆ្នាំ២០១៩ ដោយលោកក៏ទទួលបានតំណែងមួយក្នុងនាមជាបុរសឯកអន្តរជាតិនាគ្រានោះផងដែរ។ ជាមួយនឹងកិត្តិយសក្រោយពេលក្លាយជាបុរសឯកមួយរូបនេះឯង ដែលលោកត្រូវបានជនអនាមិក ស្រង់យករូបភាព និង សកម្មភាពប្រចាំថ្ងៃទៅបង្ហោះលើអាក់ខោនក្លែងក្លាយ ហើយឈានទៅបោកលុយបោកកាក់គេឯង ហើយមានច្រើនអាក់ខោនទៅទៀត ដែលលោកមិនអាចទទួលយកបាន ហើយសម្រេចចិត្តបង្ហោះទប់ស្កាត់ និង ដាក់បណ្ដឹងជាផ្លូវការ។ លោកក៏នឹងបន្តដាក់វិធានការផ្លូវច្បាប់ រហូតដល់ការបង្ខូចឈ្មោះដែលកំពុងកើតឡើងត្រូវបានលាងជម្រះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here