ភាពយន្តរឿង “ខ្មោចសក់វែង” របស់ផលិតកម្មសាស្ត្រាហ្វៀម ដែលបានប្រកាសដាក់សម្ពោធ កាលពីថ្ងៃទី ២៣ តុលា ឆ្នាំ២០២៣ កំពុងក្លាយជារឿងភ័យរន្ធត់ ព្រឺព្រួច និងមានសាច់រឿងជក់ចិត្តយ៉ាងខ្លាំង ហើយក៏ជាតម្រូវការដែលអ្នកចូលចិត្តរឿងរន្ធត់ៗ មិនគួរមើលរំលងផងដែរ។ នេះបើយោងតាមអ្វីដែលអ្នកសារព័ត៌មានរបស់យើងបានទស្សនាក្នុងថ្ងៃសម្ពោធ និង យោងតាមការយល់ស្របរបស់អ្នកបានទស្សនា។ ភាពយន្តនេះ បង្ហាញពីឃាតកម្ម និងអំពើចងអាឃាត ដែលរំលេចដោយឈុតឆាត រន្ធត់ៗ ស្ទើរគាំងបេះដូង ដែលអ្នកចូលចិត្តមើលរឿងព្រឺព្រួច ហ៊ានអោយ Rate 9 លើ 10។

ភាពយន្តនេះ នឹងប្រកាសលក់សំបុត្រចាប់ពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៣ គ្រប់រោង ដោយគេជឿក្នុងភាគរយខ្ពស់ថា មួយរឿងនេះ គឺសាស្ត្រាហ្វៀម ពិតជាកើបលុយធំ ដោយសារតែរឿង “ខ្មោចសក់វែង” មិនត្រឹមតែល្អមើលទេ តែបើនិយាយពីគុណភាពភាពយន្ត គឺភាពយន្តបរទេសខ្លះសុំខ្មាស់។ តាមការអោយដឹង រឿងនេះ ក៏នឹងយកទៅដាក់លក់សំបុត្រនៅប្រទេសមួយចំនួន និង គ្រោងយកទៅប្រកួតអន្តរជាតិផងដែរ ទើប លោកស្រី ប៊ុន ចាន់និមល ចាងហ្វាងសារព័ត៌មាន ផ្ទះតារា ហ៊ានបោះទុនធ្វើរឿងដ៏ល្អបែបនេះ។

ភាពយន្តនេះ ហ៊ានធានាថាអ្នកចូលទស្សនា នឹងផ្សាយបន្តគ្នា ដោយមិនចាំបាច់ជួល ដោយសារតែរឿងទាំងមូល គឺល្អមើលខ្លាំង ហើយបង្កប់នូវខ្លឹមសារអប់រំត្រូវបរិបទសង្គម។ នៅក្នុងថ្ងៃសម្ពោធនោះ ក៏មានវត្តមានតារាជាច្រើនចូលរួមងដែរ ខណៈដែលអ្នកបានទស្សនា គឺពិបាករត់ចោលកណ្ដាលទី ហើយក្រោយទស្សនាចប់ គឺភាគតិចណាស់ មិនលាន់មាត់ថា Wow រឿងខ្មែរ ពិតជាមិនអន់ឡើយ។


LEAVE A REPLY

Please enter your comment!
Please enter your name here