កាលពីថ្ងៃទី 2 ខែ វិច្ឆិការ មុននេះកញ្ញា ចន សុទីម៉ា Miss Universe Cambodia ឆ្នាំ 2023 បានចាកចេញពីប្រទេសកម្ពុជាដើម្បីទៅប្រកួតនៅលើឆាកអន្តរជាតិនៅក្នុងប្រទេសEl SalVador។ក្នុងដំណើរចាកចេញនេះ កញ្ញាបានស្លៀកសំលៀកបំពាក់ទម្រង់ឈុត សង្គមរាស្ត្រនិយម ធ្វើអោយសម្រស់កញ្ញាកាន់តែស្រស់ស្អាត និង ធ្វើឲ្យហ្វេនៗរបស់កញ្ញាលាន់មាត់សរសើរមិនដាច់ពីមាត់ថាពិតជាសាកសមតំណាងឲ្យប្រទេសកម្ពុជារបស់យើងខ្លាំងមែនទែន។

ឃើញថានៅក្នុងឆ្នាំនេះហ្វេនៗមានរំពឹងខ្ពស់យ៉ាងខ្លាំងថាកញ្ញា ចន សុទីម៉ា ធ្វើអោយពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ និងអាចដណ្ដើមបាន Top ណាមួយនៅក្នុងកម្មវិធី miss univers international ឆ្នាំ 2023 ។ដោយសារតែនៅក្នុងឆ្នាំនេះកញ្ញាបានត្រៀមខ្លួនរួចជាស្រេចតែម្ដង ហើយ និងមានការស្ព័នស័រពីបណ្ដាក្រុមហ៊ុនផ្សេងៗជាច្រើន មិនថាការស្ព័នស័រទៅលើឈុត រាត្រីស្រមោលស ឈុតប្រើប្រាស់ប្រចាំថ្ងៃ និងសម្ភារៈប្រើប្រាស់ជាច្រើនដែលធ្វើឲ្យកញ្ញាកាន់តែមានភាពលិចធ្លោនៅក្នុងកម្មវិធី miss univer international នៅក្នុងឆ្នាំនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here