យោងតាមបង្ហោះ លោកឧកញ៉ា យ៉ន សេងហាន ប្រកាសអោយដីមួយប្លង់តម្លៃ៩០០០ដុល្លារ ដើម្បីជាការលើកទឹកចិត្ត បន្ទាប់ពីដឹងថា កីឡាកររូបនេះ នឹងត្រៀមឡើងប្រកួត។ លោកបានសរសេរនៅលើបណ្ដាញសង្គមថា “👉យប់មិញនេះ ក្រោយពីខ្ញុំបានឃេីញ ស្តេចប្រដាល់ ភូមា Dave leduc( ដាវ លីឌុច)មកដល់ខ្មែរភ្លាម ដែលនឹងត្រូវប្រកួតជាមួយកីឡារជួរមុខ ព្រំ សំណាង នៅថ្ងៃទី៥ខែវិច្ឆិកានេះ ខ្ញុំក៏គិតដល់មុខមាត់គុនខ្មែរ និងមុខមាត់ជាតិទាំងមូល ព្រោះការប្រកួតដ៏កម្រមួយនេះ គឺជាការប្រកួតតំណាងជាតិ តំណាងប្រទេស ហេីយខ្ញុំពិតជារំភេីបចិត្តខ្លាំងណាស់!
💙ដោយក្តីស្រលាញ់គុនខ្មែរ ស្រលាញ់ជាតិ ចង់ឲ្យខ្មែរឈ្នះការប្រកួតនេះ ខ្ញុំនិងភរិយា សូមចូលរួមលេីកទឹកចិត្តឧបត្ថមដីមួយឡូតិ៍(ផ្លូវជាតិ៤១)ក្នុងតំលៃ៩០០០ដុល្លារ(ប្រាំបួនពាន់ដុល្លារ)ដល់កីឡាករ ព្រំ សំណាង ទោះបីចាញ់ឬឈ្នះក៏ដោយ!
🙏សូមជូនពរកម្ពុជាទទួលបានជ័យជំនះក្នុងការប្រកួតនេះ ដេីម្បីទាក់ទាញ ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគិនបរទេសបន្ថែមទៀត!
👉លេខទូរស័ព្ទខ្ញុំៈ066500188/092500188
🙏សូមជួយស៊ែរឲ្យដល់ ព្រំ សំណាងផង សូមអរគុណ!”។ ជាមួយនឹងប្រកាសនេះ បានធ្វើអោយគេឯងអបអរចំពោះកីឡាករកម្ពុជារូបនេះយ៉ាងខ្លាំង។