ក្នុងឱកាសប្រូម៉ូហ្សិន នាអំឡុងចុងឆ្នាំនេះ សម្អាងការ ហេងមានលាភ ដែលជាសម្អាងការប្រណិតមួយ កណ្ដាលក្រុងភ្នំពេញ បានប្រកាសប្រូម៉ូហ្សិនមិនធ្លាប់មាន ដោយសុខចិត្តទម្លាក់តម្លៃពី3500ដុល្លារ មកតែ1500ដុល្លារ តែផ្ដល់មួយកញ្ចប់ដូចគ្នានឹងតម្លៃ3500ដុល្លារ ដោយក្នុងនោះរួមមាន ផ្កាស្រស់ កៅអីទទួលភ្ញៀវ ភ្នួង ហិបដាក់ចំណងដៃ ភ្លេងខ្មែរ អាចារ្យ និង ផ្នែកសំខាន់ៗមួយចំនួនសរុប17មុខ ដោយផ្ដល់ជូនមួយកញ្ចប់ធំតែម្ដង។
យ៉ាងណាមិញ កញ្ចប់ដែលបានប្រកាសនេះ គឺសម្រាប់តែគូស្វាមីភរិយាដែលមកកក់ទាំងឡាយណា ដែលមានលិខិតបញ្ជាក់ប្រាក់ខែ ឬ ប្រាក់ចំណូលប្រចាំខែ ក្នុងរង្វង់៣០០ដុល្លារប៉ុណ្ណោះ។ ប្រូម៉ូហ្សិននេះ គឺដើម្បីអោយគូស្នេហ៍ដែលមានប្រាក់ចំណូលទាប ហើយចង់បានសម្អាងការប្រណិត អាចរៀបពិធីមួយបានដោយភាពប្រណិតដែលសម្អាងការផ្ដល់ជូន តែចំណាយអោយទាបបំផុត ដើម្បីសម្រួលដល់អ្នកចង់រៀបការ ហើយមិនសូវមានចំណូលខ្ពស់។ ការប្រកាសនេះ ក៏បានយកតារាចម្រៀង លោក ENO អោយមកធ្វើជាអ្នកផ្សព្វផ្សាយផងដែរ ដើម្បីធ្វើជាសាក្សី។
លោកស្រី សំរិទ្ធិ មានហេង ម្ចាស់សម្អាងការ ហេងមានលាភ បានលើកឡើងថា ហេតុផលដែលលោកស្រី សម្រេចចិត្តធ្វើប្រូម៉ូហ្សិននេះ គឺដោយសារតែមើលឃើញថា គូស្នេហ៍ច្រើនណាស់ ដែលចង់រៀបការ តែគ្មានលទ្ធភាពជួលសម្អាងថ្លៃ។ លោកស្រីថា គម្រោងនេះ ដើម្បីជួយអោយអ្នកមានប្រាក់ខែត្រឹមតែ៣០០ដុល្លារ ក៏អាចការដោយមានសម្អាងការប្រណិត និង ដោយភាពស្រស់ស្អាត។ អ្នកចង់បានតម្លៃនេះអោយមានការបញ្ជាក់ថា ខាងប្រុស និង ខាងស្រី សុទ្ធតែមានប្រាក់ខែរង្វង់៣០០ដុល្លារ ឬ ភាគីណាមួយ មានចំណូលត្រឹមតែ៣០០ដុល្លារក្នុងមួយខែ គឺអាចទទួលបានសេវាមួយមួយកញ្ចប់ធំ ក្នុងតម្លៃពិសេសនេះបានភ្លាម។ លោកស្រីស្នើអោយទាក់ទងកក់តាម ផេកផ្ទះតារា ផេកសម្អាងការហេងមានលាភ និង អាក់ខោនរបស់ លោក ENO (San Sophearith) ផ្ទាល់បាន។