កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៣ ផលិតកម្ម M Smooth ដែលជាផលិតផលគ្រឿងសម្អាង កំពុងវាយលុកទីផ្សារ បានធ្វើបើកសម្ពោធយ៉ាងកក្រើក នៅផ្សារទំនើប K Mall ដោយមានវត្តមានល្បីៗយ៉ាងច្រើនកុះករ។ ទាំងតារាចម្រៀង តារាកំប្លែង តារា Tik Tok និង អ្នកប្រូម៉ូតផលិតផលល្បីៗ ត្រូវគេឃើញបង្ហាញខ្លួនសម្ដែង ច្រៀងរាំ និង ចូលរួមជាភ្ញៀវកិត្តិយសយ៉ាងកកកុញ។ នេះជាផលិតផលដែលមានរូបមន្តពីកូរ៉េ និង ត្រូវបានវិចខ្ចប់នៅក្នុងប្រទេសថៃ។ អ្វីដែលកត់សម្គាល់ ផលិតផលនេះ ក៏មានតារាចម្រៀង លោក ជុំ លីណូ និង ភរិយា គឺជាដៃគូភាគហ៊ុនផងដែរ។ លោកស្រី ប៊ុន សៀវម៉ី ដែលជាអគ្គនាយិកា និង ជាម្ចាស់ប្រេន បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលផលិតផលនេះ គឺទើបតែបានវាយលុកទីផ្សារប៉ុណ្ណោះ ប៉ុន្តែផ្ទុះការគាំទ្រនៅលើទីផ្សារ។ ការប្រកាសបើកសម្ពោធនេះ ផលិតផល M Smooth ក៏នឹងជ្រើសរើសតំណាងផ្ដាច់មុខនៅទូទាំងខេត្តផងដែរ ខណៈដែលក្រុមហ៊ុន ក៏មាន BA និង អ្នកប្រូម៉ូត ជាច្រើនក្រុម ដើម្បីធ្វើទីផ្សាររយៈពេលវែង ដែលមិនពិបាកលក់នោះ។