ពិតជាមិនធ្វើអោយអ្នកគាំទ្រខកចិត្ត ភាពយន្តខ្នាតធំរឿង “ប្រុសលក់ខ្លួន” ឬ ” Rent Boy” គឺថាល្អមើល តាំងពីដើមដល់ចប់។ អ្នកបានទស្សនាភាពយន្តនេះ ក្នុងពិធីបើកសម្ពោធ កាលពីថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០២៣ សុទ្ធតែលាន់មាត់សរសើរពីសាច់រឿងទាំងមូល ខណៈដែលតារាសម្ដែងទាំងខ្មែរ និង បរទេស គឺសហការគ្នាសម្ដែងបានល្អ ហើយជក់ចិត្ត ដែលអាចនិយាយបានថា មើលហើយមិនស្ដាយលុយ។
មួយរឿងនេះ កាន់តែបង្ហាញថាភាពយន្តខ្មែរ ឈានដល់កម្រិតអន្តរជាតិ ដោយថែមទាំងអាចយកតារាថៃ ភូមា និង វៀតណាម មកលេងជាមួយបាន ដែលកាន់តែបង្ហាញពីការឈានឡើង។ សំខាន់មួយរឿងនេះល្អមើល ស័ក្តសមនឹងការចំណាយ និង មិនខ្មាស់បរទេស ជាពិសេសគឺថាគ្រប់ឆាក គ្រប់ប្លង់ គឺសើចពីដើមដល់ចប់។ ភាពយន្តនេះ ប្រកាសលក់សំបុត្រនៅថ្ងៃទី៩ វិច្ឆិកា តទៅ តែនៅតាមរោង គឺម៉ោងខ្លះ មានអ្នកកក់ពេញ Hall បណ្ដើរៗទៅហើយ។ ដោយឡែកនៅថ្ងៃបើកសម្ពោធ គឺថាមានតារាល្បីៗ និង ហ្វេនមកចូលរួមយ៉ាងច្រើនកុះករតែម្ដង។