ពិតជាមហាកិត្តិយសណាស់ ដែល លោកស្រី នៅ សុខ ដែលត្រូវគេស្គាល់ថា គឺម្ចាស់ប្រេនសំលៀកបំពាក់យីហោ Queency Julie ត្រូវបានអង្គព្រះមហាក្សត្រប្រោសប្រទាននូវគ្រឿងឥស្សរិយយសជាតូបការ ដែលជាគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត ក្រោយពីលោកស្រី តែងតែចូលរួមបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ជាប្រយោជន៍ជួយដល់សង្គម។ នេះក៏ចាត់ទុកថា គឺជាការលើកទឹកចិត្តដ៏ធំមួយផងដែរ ដល់លោកស្រី ដែលបានរួមចំណែកក្នុងការលើកមុខមាត់កម្ពុជា តាមរយៈការបង្កើតប្រេនជារបស់ខ្លួន និងបានរួមចំណែកផ្ដល់ការងារជូនដល់កូនខ្មែរមួយចំនួន ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ជាមួយនឹងអាជីវកម្ម Queency Julie ។ មកទល់ពេលនេះ ប្រេនដែលលោកស្រីបានបង្កើតឡើង ក៏ទទួលបានការគាំទ្រខ្លាំងផងដែរ ក្នុងនាមជាអ្នកចេញម៉ូដសំលៀកបំពាក់ ហើយក្លាយជាម៉ូតមួយដ៏ល្បី នៅកម្ពុជា និង នៅទីផ្សារក្រៅស្រុក។