ទោះជាថ្ងៃទី៩ វិច្ឆិកា មានការរំខានដោយភ្លៀងមួយមេធំ ហើយក៏ជាថ្ងៃដែលមានពិធីច្រើនរោងជាន់គ្នា ដោយមានមង្គលការ តារាចម្រៀង ចម្រើន សុភ័ក្ត្រដែលកៀងអស់អ្នកសិល្បៈយ៉ាងណាក្ដី ក៏ពិធីឡើងគេហដ្ឋានថ្មី ដែលជាប្រភេទវីឡាស្កឹមស្កៃ នៅស្ពានលេខ៣ ផ្លូវជាតិ6A នៅតែមានតារាសិល្បៈចូលរួមកុះករ។ ជាក់ស្ដែង ចាប់ពីម៉ោង៨យប់តទៅ គឺថាភ្ញៀវរបស់លោក រតនា និង ភរិយា សម្រុកមកកាន់រោងតែម្ដង ស្របគ្នាដែលភ្លៀងមួយមេធំ ក៏កាន់តែបង្អុរ។ នេះជាវីឡាថ្មីសន្លាងដែលលោក និង ភរិយាបានទិញ ដោយវីភ្លោះជាប់គ្នា២នេះ គឺបើតាមអោយដឹងតម្លៃក៏កប់ក្ដោងណាស់ដែរ។ បច្ចុប្បន្នលោក VJ រតនា និង ភរិយា បានផ្លាស់មករស់នៅផ្ទះថ្មីនេះហហើយ ដោយទុកផ្ទះចាស់ ជួលដើម្បីយកកម្រៃវិញ។ វីឡាថ្មីរបស់លោក ក៏ទល់មុខសួនផងដែរ ទើបលោករតនា និង ភរិយាថាពោរពេញដោយបរិយាកាសល្អ ក្រោយពេលរើមកនៅ។