កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៣ លោក គង់ រ៉ាយុទ្ធ ស្វាមីអគ្គនាយិកា Miss Grand Cambodia និង គ្រួសារ បានរៀបចំមង្គលការប្អូនប្រុសពៅយ៉ាងកក្រើក នៅ City Hall កោះពេជ្រ។ អ្វីដែលសំខាន់ គឺកូនក្រមុំគឺជាតារាអនឡាញល្បីល្បាន ដែលគេស្គាល់ថាគឺជាម្ចាស់ប្រេន L&N ។ នៅក្នុងមង្គលការនេះ ធ្វើឡើងប្រមាណជិត១០០តុ ដោយភ្ញៀវកិត្តិយសគឺសុទ្ធតែជាអ្នកជំនួញ ថ្នាក់ដឹកនាំ ខណៈដែលអ្នកសិល្បៈគឺមានចំនួនតិចតុប៉ុណ្ណោះ តែភាគច្រើនគឺជាតារាល្បីៗ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-13_08-43-09_064267.jpg?fit=1280%2C720&ssl=1)