ភាពយន្តខ្នាតធំដ៏ល្បីល្បាញរបស់ហូលីវូតរឿង «ល្បែងទុរភិក្ស តំណាលបក្សីសំនៀង & អាសិរពិស» បានធ្វើការបើកសម្ភោធ និងចាក់បញ្ចាំងជាពិសេសមុនគេនៅកម្ពុជា កាលពីថ្ងៃទី15 វិច្ឆិកា ជូនដល់ហ្វេនៗដែលបានឈ្នះនូវរង្វាន់បន្ទាប់ពីការលេងហ្គេម ដើម្បីបានទស្សនាមុនគេជាមួយនឹងការចាក់បញ្ចាំងនៅក្នុងរោងភាពយន្តលេជេន ព្រីមៀម អូឡាំព្យា ជាមួយអេក្រង់ធំអស្ចារ្យ ភ្លឺច្បាស់ត្រជាក់ភ្នែក។
ក្រោយការសម្ភោធរឿងនេះក៏នឹងមានចាក់បញ្ចាំងជាផ្លូវការណ៍នៅគ្រប់រោងភាពយន្តទូទាំង25ខេត្តក្រុង ចាប់ពីថ្ងៃទី 16 ខែ វិច្ឆិកា ឆ្នាំ2023 នេះតទៅ ដោយបហ្វែនៗអាចឆែកម៉ោងចាក់បញ្ចាំងដើម្បីទិញសំបុត្រចូលទស្សនា ឬ ធ្វើការកក់សំបុត្រតាមរយៈ Legend Cinema APP &Websiteចាប់ពីថ្ងៃនេះតទៅ។