កាលពីថ្ងៃទី 17 ខែវិច្ឆិកាឆ្នាំ 2023 មុននេះតារាសម្ដែងអ្នកនាង សឿន ផាន់ផាភួង និងកូនស្រី កញ្ញា ឈូឈូ បានធ្វើកម្មវិធីខួបកំណើតផ្គួបគ្នាយ៉ាងអធិកអធមនៅក្នុងភោជនីយដ្ឋានវីប្វ្រេនបឹងកក់។ នៅក្នុងកម្មវិធីនោះគេឃើញមានវត្តមានរបស់សិល្បករសិល្បៈការិនី ចាស់ថ្មីល្បីឈ្មោះ និងអ្នកមានមុខមាត់ជាច្រើនចូលរួម ដែលធ្វើឲ្យអ្នកនាង និងកូនស្រីមានអារម្មណ៍ថាសប្បាយទេខ្លាំងមែនទែនដោយអ្នកនាងមិននឹកស្មានថាកម្មវិធីរបស់ខ្លួនមានវត្តមានភ្ញៀវកិត្តិយសចូលរួមច្រើនច្រើនបែបនេះទេដោយអ្នកនាងបានលើកឡើងថាការអញ្ជើញភ្ញៀវ គឺប្រថុចញ៉ុចខ្លាំងមែនទែនហើយភ្ញៀវខ្លះដល់ថ្ងៃកម្មវិធីទើបអញ្ជើញក៏មាន។
អ្នកនាង សឿន ផាន់ផាភួង បានបញ្ជាក់ទៀតថាកម្មវិធីខួបកំណើតរបស់អ្នកនាងនិងកូនស្រី នៅក្នុងឆ្នាំនេះរៀបចំតូចជាងរាល់ឆ្នាំដោយធ្វើត្រឹមតែ 40 តុតែប៉ុណ្ណោះ។ប៉ុន្តែអ្វីដែលជាក់ស្ដែងនោះគឺថាវត្តមានរបស់ភ្ញៀវកិត្តិយសអញ្ជើញចូលរួមរហូតដល់ជាង 40 តុកដែលធ្វើឲ្យភ្ញៀវខ្លះគាត់មានការឈរដោយពុំមានកន្លែងអង្គុយដែលធ្វើឲ្យអ្នកនាង និងកូនស្រីមានអារម្មណ៍ថាភ្ញាក់ផ្អើលរំភើបជាខ្លាំង។