ផលិតកម្ម កេសារាភាពយន្ត របស់សិល្បករជើងចាស់ អ្នកស្រី សរ កេសារា ទើបដាច់ចិត្តទម្លាក់ស្នាដៃរឿង «១៥រោច» មែនទែនទៅរឿងនេះ មិនមែនជាស្នាដៃថ្មីនោះទេ ដោយសារបញ្ចប់ការថត និង កាត់តរួចរាល់ចប់តាំងពីអំឡុងឆ្នាំ 2018មកម្ល៉េះ ដោយសារវិបត្តិនៃកូវីដ១៩ ទើបមិនបានចាក់បញ្ចាំង។ 

ជាក់ស្តែង ការនាំយករឿងនេះមកចាក់បញ្ចាំងនៅពេលនេះ គឺដោយសារអ្នកស្រីយល់ថា សាច់រឿងនេះវាមានគុណតម្លៃ និងគំនិតអប់រំច្រើនដល់អ្នកទស្សនា ពាក់ព័ន្ធបុណ្យ បាប ក៏ដូចជាការដឹងគុណរបស់ឪពុកម្តាយជាដើម។ លើសពីនេះ  «១៥រោច» ក៏មានការលងបន្លាចតិចតួចនៅរៀងរាល់ថ្ងៃ ១៥រោច ដូចទៅនឹងអត្ថន័យនៃចំណងជើងរឿង តែ ម្តង។ តាមរយៈសាច់រឿងនេះអ្នកស្រីសង្ឃឹមថា នឹងអាចជួយបញ្ជ្រាបសារអប់រំដល់អ្នកទស្សនា និងអាចជាការក្រើនរំលឹកដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់អ្នកគ្រប់គ្នាផងដែរ។

បន្ទាប់ពីចាក់បញ្ចាំងនៅក្នុងស្រុករួច អ្នកស្រី សរ កេសារា បានបង្ហើបឱ្យដឹងថា ក៏នឹងមានគម្រោងនាំយករឿងនេះ ទៅបញ្ចាំងនៅ សហរដ្ឋអាមេរិក ជាទីកន្លែងដែលអ្នកស្រីកំពុងរស់នៅនាពេលបច្ចុប្បន្ន និង មានគម្រោងនាំយកសិល្បករ សិល្បការិនីខ្មែរយើងទៅសម្ដែងនៅទីនោះ តែមិនទាន់អាចកំណត់កាលបរិច្ឆេទជាក់លាក់បាននៅឡើយទេ ដោយអ្នកស្រី និង ក្រុមការងារកំពុងពិភាក្សាគ្នា ព្រោះវាជាគម្រោងធំដែលត្រូវការទុនចំណាយច្រើនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here