កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣ អតីតពិធីករល្បីឈ្មោះ លោក អ៉ឹង រដ្ឋា ហៅទុយ បានបើកបង្ហាញភោជនីយដ្ឋានយ៉ាងធំដុំ យីហោ ស៊ីនីវនីវ នៅកែងស្ដុបព្រឹទ្ធសភា ក្បែរស្ដុបបូកគោ ដោយមានវត្តមានសិល្បករមួយចំនួនចូលរួម។ នេះជាហាងស៊ុបស៊ីឈ័ន ដែលកំពុងនិយម ដោយនាយទុយ គឺជាម្ចាស់អាជីវកម្មផ្ទាល់តែម្ដង ។ អ្វីដែលគួរកត់សម្គាល់ គឺតម្លៃហូបមួយឆ្អែត ក្នុងតម្លៃតែ៨.៨ដុល្លារតែប៉ុណ្ណោះ ខណៈឈុតពិសេសគឺតម្លៃមួយឆ្អែតតែ១២ដុល្លារ។ នាយទុយ ដែលជាម្ចាស់ហាងបានលើកឡើង តម្លៃដែលបានកំណត់ ភ្ញៀវទាំងអស់ក៏អាចហូបស្រាប៊ៀ ដោយឥតកំណត់ ក្នុងតម្លៃខាងលើផងដែរ ទើបភោជនីយដ្ឋាននេះមានភ្ញៀវកកកុញតាំងពីថ្ងៃបើកសម្ពោធ។ ហាងនេះក៏មានកន្លែងក្មេងលេង និង សមស្របសម្រាប់ពិធីខួបកំណើត និង ជប់លៀងផងដែរ ពិសេសគឺទីតាំង សម្រាប់ចតឡានតែម្ដង។