ក្រោយពីទៅសិក្សាស្រាវជ្រាវធម៌ពិន័យនៅក្នុងប្រទេសថៃ រហូតត្រូវបានជនជាតិថៃ គោរពអោយតម្លៃជាព្រះសង្ឃខ្មែរមួយអង្គដែលមានបារមី ទីបំផុត អតីតកូនសិស្សសម្ដេចសង្ឃ ជួន ណាត គឺព្រះអង្គ ព្រះបញ្ញាមុនី សំ សុវណ្ណ ដែលនៅកម្ពុជា មានងារជាអគ្គទីប្រឹក្សាសម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិឧទ្ទេស​បណ្ឌិត ​ទេព វង្ស នៃព្រះរាជាណាចក្រកម្ពុជា និង នៅប្រទេសថៃ គឺជាព្រះគ្រូសិរីតិវិធាន ចៅគណ:តំបន់ ព្រះឧបជ្ឈាយ៍ប្រចាំស្រុកក្រសាំង និងជាព្រះគ្រូចៅអធិការវត្តភ្នំឌីនសុវណ្ណារាម (វត្តភ្នំដីមាស) ឃុំស៊ូងនើន ស្រុកក្រសាំង ខេត្តបុរីរ័ម្យ ប្រទេសថៃ

បានមកដល់កម្ពុជាហើយ កាលពីថ្ងៃទី១ ធ្នូ ដោយបាននិមន្តទៅវិញភ្លាមៗ ក្រោយពីបានចូលថ្វាយបង្គំ សម្ដេចព្រះសង្ឃរាជ ទេព វង្ស និង ព្រះសង្ឃរាជ នន្ទ ង៉ែត រួចរាល់។ លោកគ្រូ សំ សុវណ្ណ ដែលជនជាតិថៃ គោរពដូចជាលោកឪសួង ក៏បានប្រោសសត្វក្នុងអំឡុងពេលមកដល់កម្ពុជានេះផងដែរ ខណៈដែលលោកឪគឺមានកូនសិស្សកូនគុណនៅកម្ពុជាជាច្រើនស្ទុះស្ទារមកពឹងបុណ្យបារមី។

នៅក្នុងដំណើរនៅកម្ពុជានោះ សូម្បីតែពេលយប់ក៏មានអ្នកសុំអោយលោកឪជួយប្រោសព្រំផងដែរ ស្របពេលដែលលោកឪក៏មានមន្តអាគមន៍ពូកែ ជាពិសេសគឺបណ្ដេញគ្រោះ លើករាសី ការងពារមន្តខ្មៅ និង សុំយន្តលក់ដូរ ឬ អាគមស្នេហ៍មុខដើម្បីការងារជាដើម។ លោកឪមកកម្ពុជាលើកនេះ អាចថាឡើងមកស្ងាត់ៗតែម្ដង ដោយលោកឪស្នើមិនអោយមានការផុសពីដំណើរមកលេងស្រុកនោះទេ គឺលុះត្រាតែលោកដល់ថ្ងៃត្រលប់ទៅវិញ ទើបអនុញ្ញាតិ អោយផុស ដើម្បីកុំអោយកូនសិស្សកូនគុនផ្សេងទៀត អន់ចិត្តរឿងមន្តលោកឪទៅមិនបាននោះ។

លោកឪ ត្រូវបានទទួលការស្វាគមន៍ យ៉ាងកក់ក្ដៅពីស្ថាបនិកគ្រួសារតារាកម្ពុជា សែព្រះរាជវង្សអង្គឌួង និង សិល្បករ តាំងពីថ្ងៃចុះមក រហូតដល់លោកឪត្រូវត្រលប់ទៅវិញ។



LEAVE A REPLY

Please enter your comment!
Please enter your name here