កាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២៣ គ្រួសារតារាកម្ពុជា ក្រោមការដឹកនាំរបស់ លោក ផាត់ តារារដ្ឋ ដែលជាព្រះរាជវង្សអង្គឌួង បានទៅសួរសុខទុក្ខ និង ទៅសំណេះសំណាលដោយផ្ទាល់ ជាមួយឯកឧត្តម កុយ ស៊ីឌឿន ដល់ភោជនីយដ្ឋានបើកថ្មីរបស់ឯកឧត្តម ផ្ទាល់តែម្ដង ដែលស្ថិតនៅលើផ្លូវធំ ផ្លូវជាតិ 6A ត្រង់ចំណុចផ្លូវបំបែកទៅរការកោង។

ក្នុងជំនួបនៅក្នុងថ្ងៃនោះ ឯកឧត្តម ក៏បានបង្ហាញពីជំនួញថ្មីថ្មោងរបស់ឯកឧត្តម ដែលឯកឧត្តម បានបើកដំណើរការទើបតែ២ខែចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីឯកឧត្តម ក៏ចាប់ផ្ដើមរយាលក្នុងការងារចេញមុខ លើការងារសិល្បៈ។ ភោជនីយដ្ឋាន ដែលឯកឧត្តម ទើបបើកដំណើរការនៅផ្លូវបំបែករការកោងនោះ គឺជាប្រភេទហាងស្រាក្រឡុក ដែលរួមបញ្ចូលការលក់ម៉ូកៈថៈ សាច់អាំង បុកល្ហុង គ្រឿងក្លែម និង ហាងកាហ្វេ។ ផ្អែកលើទីតាំងនៅទីប្រជុំជនល្អ ឯកឧត្តម ក៏នឹងមានគម្រោងកែច្នៃភោជនីយ៍ដ្ឋាននេះ អោយក្លាយជាផ្សាររាត្រីដែលសំបូរបែបមួយ ដោយសារតែដីផ្ទាល់ខ្លួន ដែលឯកឧត្តម យកមកដំណើរការអាជីវកម្មនេះ ក៏មានទំហំធំ។

ឯកឧត្តម កុយ ស៊ីឌឿន ថាទោះជារវល់នឹងការងាររដ្ឋ និង ការងារបើកជំនួញ តែទំនាក់ទំនងជាមួយអ្នកសិល្បៈក៏លោកមិនចោលនោះដែរ ទើបសប្បាយចិត្តក្នុងការទទួលស្វាគមន៍ នៅពេលដឹងថា គ្រួសារតារាកម្ពុជា មកលេងដល់ហាង និង មកស្វែងយល់ពីមុខរបរបើកថ្មីរបស់ឯកឧត្តម។ ជាមួយនឹងការរាប់អាន និង ស្វាគមន៍ដល់ប្អូនៗ ឯកឧត្តម ក៏បានច្រៀងរាំ និង បង្កើតអនុស្សាវរីយ៍យ៉ាងសប្បាយរីករាយ ជាមួយអ្នកសិល្បៈ ដែលបានទៅដល់ទាំងអស់ផងដែរ។ ឯកឧត្តមថា ហាងសាច់អាំង ស្រាក្រឡុករបស់ឯកឧត្តមនេះ គឺបើកលក់តាំងពីព្រឹកឡើងទៅ ដោយពេលព្រឹកមានលក់កាហ្វេ និង ភេសជ្ជៈប្រេន DP និង ពេលល្ងាច លក់សាច់អាំង ម៉ូកៈថៈ ស្រាក្រឡុក បុកល្ហុង រហូតដល់ម៉ោង៥ភ្លឺ។ ក្នុងឱកាសឆ្លងឆ្នាំនេះ ឯកឧត្តមថា ក៏នឹងមានតម្លៃពិសេសផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here