កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៣ មុននេះនៅបរិវេណវត្តព្រះធាតុ នៅជិតរង្វង់មូលគួរស្រូវផ្លូវជាតិ លេខ២ បានប្រារព្ធពិធីបុណ្យកត្តញូប្រចាំឆ្នាំ ថ្វាយដល់បារមីបុព្វបុរស ពិសេសគឺថ្វាយដល់បារមីស្តេចនាគ យ៉ាងអធឹកអធ៌ម។ អ្វីដែលកាន់តែ មានការចាប់អារម្មណ៍ទៀតនោះ គឺពិធីបុណ្យត្រូវបានចូលរួមដោយតារា សិល្បៈល្បីៗមួយចំនួន នៅក្នុងនោះគេឃើញវត្តមានកូនកាត់ខ្មែររូស្ស៊ីគឺប្អូនស្រី ឌៀប សុហ្វៀរ៉ា Littal Miss Junior Idol Worldត្រូវបានគេអោយគ្រង ឈុត «សោភ័ណ្ឌរចនា ធីតាខ្មែរ»យ៉ាងស្រស់ស្អាតដើម្បីរាំថ្វាយដល់បារមីស្តេចនាគ ឲ្យមកថែរក្សាដល់ ដល់ប្រទេសកម្ពុជា។

ពិធីនេះ មានការសែនព្រេន និងថ្វាយភ្លេងយ៉ាងអធឹកអាធម ដោយនៅក្នុង ពិធីទាំងមូលមានការធ្វើរូបនាគគ្រប់ប្រភេទ ក្នុងជំនឿខ្មែរ និងតម្រូវឲ្យ មានការរាំថ្វាយ យ៉ាងកក្រើកពុទ្ធបរិសទ្ធនោះផង នេះជាពិធីបួងសួងដល់ បារមីស្តេចនាគធំមួយដែលប្រារពជារៀងរាលឆ្នាំនៅវត្តព្រះធាតុ។ ប្អូនស្រី ឌៀប សុហ្វៀរ៉ា បានលើកឡើងថានាងពិតជាមានមោទនភាពខ្លាំងមែនទែនដែលនាងគឺជាកូនកាត់ខ្មែរ រូស្សុី ប៉ុន្តែនាងបានចូលរួមលើកស្ទួយវប្បធម៌អរិយធម៌ខ្មែរយើងជាមួយសិល្បករសិល្បការិនីរៀមច្បងដើម្បីឲ្យប្រទេសជិតខាងបានស្គាល់ថាអ្វីដែលជារបស់ខ្មែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here