មិនត្រឹមតែជោគជ័យក្នុងជំនួញជាអ្នកផលិតស្ពត ផលិត MV និង ថតវីដេអូផ្សេងៗប៉ុណ្ណោះទេ ម្ចាស់ផលិតកម្ម BN លោក យ៉ាន រតនា ក៏កំពុងកាក់កបជាមួយអាជីបលក់ជ្រូកកណ្ដុរអាំង ពពែអាំង និង អាហារដ្ឋាន យីហោស្រវឹងនៅ? ផងដែរ។ អ្វីដែលគេកត់សម្គាល់គឺលោកបង្ហោះពីការកុម្ម៉ង់ចេញស្ទើរតែគ្រប់មុខម្ហូប ដែលភ្ញៀវកុម្ម៉ង់ដឹក ដែលមានន័យថា អ្វីត្បិតតែលោក និង ភរិយាទើបតែបើករកស៊ី តែមានការគាំទ្រខ្លាំង។ យ៉ាងណាមិញ លោកថា មិនចោលសិល្បៈនោះឡើយ គឺនៅតែបន្តផលិតស្នាដៃ ជាពិសេសបទចម្រៀងអោយច្រើនដដែល បើទោះជាកំពុងមមាញឹកនឹងរបរលក់ជ្រូកកណ្ដុរអាំង ពពែអាំង និង មុខម្ហូបផ្សេងទៀត ដែលដាច់ទាំងតាមអនឡាញ និង នៅហាងដោយផ្ទាល់ ដែលស្ថិតនៅម្ដុំទួលពង្រនោះ។