គ្មានអ្នកណាមិនភ្ញាក់នោះទេ នៅពេលលោកជំទាវ អ៊ាន សៀវម៉ី ស្រាប់តែបង្ហោះថា “បងប្អូនអើយ ផ្ទះវីឡាជិតរួច ហើយ ចឹងចេះតែទៅមើលលេងៗទៅ មិន ដឹងថាមានវាសនា រឺ ក៏អត់នោះទេ ចង់បាន ម្តង1 គូ តែម្តង 🤭😂 មួយគ្រឿងលានៗឡើងម៉ងខ្ញុំអើយ 😫 បញ្ជាក់ទិញមិនបាន បញ្ឈឺអ្នកណានោះទេបងប្អូន។ ហើយក៏ដឹងដែរថា ចែសៀវមុី ខានទិញយូឆ្នាំហើយ ព្រោះ ចាំផ្ទះធំសង់រួច ឥលូវផ្ទះធំជិតរួចហើយ ចឹង មានតែចុចចុចចុច …..🥰” ។ ទោះជាក្នុងសំណេរនេះ លោកជំទាវត្រឹមតែអះអាងថា ទៅមើល និង មិនទាន់អះអាង១០០ភាគរយថា បានទិញរួច ឬ បានកុម្ម៉ង់រួចហើយ តែគេដឹងច្បាស់ណាស់ថា តាមចរឹតរបស់លោកជំទាវ បើគ្មានលុយទៅទិញ ឬមិនច្បាស់លាស់ទេ គឺមិនជាន់ទីតាំងលក់ឡាន ឬ មិនផុសអោយគេសង្ស័យជាដាច់ខាត។  យ៉ាងណាក៏ដោយ គេកំពុងចាំអ៊ុតមើលថា តើលោកជំទាវ អ៊ាន សៀវម៉ី ពិតជាទិញម្ដង២គ្រឿងពិតមែន ឬ ទិញតែមួយគ្រឿង ដើម្បីស្វាគមន៍វីឡាថ្មី ដែលជិតរួចរាល់?

LEAVE A REPLY

Please enter your comment!
Please enter your name here