បន្ទាប់ពីធ្វើការប្រកួត និង ជម្រុះយ៉ាងស្វិតស្វាញដើម្បីរើសយកបេក្ខជនដែលមានសមត្ថភាព និង ខ្លាំងនៅក្នុងពេលនេះកូនសិស្សចំនួន 16រូប របស់លោក ម៉ែន សីហា ហៅ Oliva Kong ដែលជាស្ថាបនិក Cambodia’s Queen of the Catwalk និង ជាម្ចាស់ប្រេនសម្លៀកបំពាក់យីហោ KALKIN CAMBODIA បានក្លាយជា Top កំពូលដែលត្រូវឈានទៅកាន់វគ្គពិសេសៗបន្តទៅទៀតនៅក្នុងរដូវកាលទី1នេះ។
យោងតាមការបង្ហោះនៅលើផេកផ្លូបការណ៍របស់កម្មវិធី Cambodia’s Queen of the catwalk បានប្រកាសឱ្យដឹងថា « សូមអបអរសាទរដល់បេក្ខនារីកំពូលទាំង 16
ដែលនឹងបន្តប្រកួតប្រជែងនៅក្នុងវិញ្ញាសាពិសេសជាច្រើន នៅក្នុងវគ្គបន្ទាប់ ។
កុំភ្លេចតាមដានទស្សនា កម្មវិធី Cambodia’s Queen of The Catwalk រដូវកាលទី១ នឹងធ្វើការចាក់ផ្សាយនៅលើទំព័រហ្វេសប៊ុក Sabay News Entertainment, Oliva Kong, Sabay News និង Cambodia’s Queen of The Catwalk
ចាប់ពីម៉ោង ៧:៣០ នាទីល្ងាច តទៅ!»