នៅអំឡុងចុងឆ្នាំ២០២៣នេះ ទិដ្ឋភាពកោះរ៉ុងនៅតែទាក់ទាញខ្លាំង ដោយមានអ្នកទេសចរណ៍ជាតិ និង អន្តរជាតិទៅលម្ហែយ៉ាងច្រើនកុះករ ពោលគឺតាំងពីបុណ្យណូអែល។ ក្រុមការងារ ផ្ទះតារា បានដឹកនាំក្រុមការងារទៅផ្ដិតយកទេសភាព និង បរិយាកាសនៅទីនោះដោយផ្ទាល់ ដោយអាកាសធាតុមិនមានលក្ខណៈចុះត្រជាក់ខ្លាំង ដូចនៅភ្នំពេញ និង ក្រោយមានការប្រកាសថារងឥទ្ធិពលពីខ្យល់បក់មកពីសមុទ្រចិននោះឡើយ។ នៅលើកោះទាំងមូល ជាពិសេសតាមឆ្នេរសំខាន់ៗ ត្រូវបានរៀបចំទទួលអ្នកទេសចរណ៍យ៉ាងទាក់ទាញនោះផង អ្វីដែលសំខាន់នៅអំឡុងដាច់ឆ្នាំនេះ រលកសមុទ្រមិនមានខ្យល់ខ្លាំងពិបាកធ្វើដំណើរនោះទេ ដូច្នេះហើយ ទើបមានអ្នកទេសចរណ៍ទៅកម្សាន្តនៅកោះនោះច្រើន ដោយតាមការប៉ាន់ស្មានគឺនឹងកកកុញខ្លាំងនៅថ្ងៃឆ្លងឆ្នាំ។


LEAVE A REPLY

Please enter your comment!
Please enter your name here