មិនខុសពីអ្វីដែលបានសន្យា លោកស្រីបណ្ឌិត ម៉ន ថារ័ត្ន ពិតជាបានដឹកនាំក្រុមគ្រូពេទ្យផ្នែកកែសម្ផស្ស និង បុគ្គលិកនៅក្នុងមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic ទៅដើរកម្សាន្ត និង ជប់លៀងឆ្លងឆ្នាំនៅលើភ្នំគីរីរម្យ នៅឧទ្យានបោះតង់ ដែលជាកន្លែងលម្ហែកាយដ៏ពេញនិយម និងមានតម្លៃខ្ពស់ នៅលើភ្នំគីរីរម្យពិតមែន។ ក្រៅពីដំណើរកម្សាន្ត១យប់២ថ្ងៃ ដែលពោរពេញដោយអនុស្សាវរីយ៍នេះ លោកស្រីបណ្ឌិត ក៏បានផ្ដល់នូវប័ណ្ណសរសើរ និង ប្រាក់រង្វាន់ដល់បុគ្គលិកឆ្នើម និង ដល់អ្នកលេងហ្គេមឈ្នះ រហូតដល់១ពាន់ដុល្លារផងដែរ ជាការលើកទឹកចិត្ត។
លោកស្រីបណ្ឌិត ម៉ន ថារ័ត្ន អគ្គនាយិកាបញ្ជាក់ថា ដោយសារតែអំឡុងពេលកូវីត លោកស្រីខកខានក្នុងការដឹកនាំក្រុមការងារទៅដើរកម្សាន្ត និង ដោយបានសន្យាតាំងពីសម័យកូវីតផង ទើបដាច់ឆ្នាំ២០២៣ នៅក្នុងឆ្នាំនេះ លោកស្រីបានចំណាយការចំណាយទាំងស្រីនាំបុគ្គលិកទៅដើរកម្សាន្ត ដោយផ្ដល់ទាំងឱកាសអោយបុគ្គលិកទាំងនោះ បាននាំយកប្រពន្ធ ឬ ស្វាមី និងកូនៗរបស់ខ្លួនយកទៅជាមួយផង។
លោកស្រីបណ្ឌិត ក៏បានប្រកាសថា នឹងបន្តដឹកនាំយកក្រុមការងារឆ្នើមៗទាំងនេះ ទៅដើរលេងនៅក្រៅប្រទេស និង ដើរលេងតាមកោះជាដើម ដើម្បីជាការលើកទឹកចិត្តផងដែរ ប្រសិនបើអាជីវកម្មកែសម្ផស្សនៅ គ្លីនិក EM Beauty Clinic នៅតែបោះជំហានរីកចំរើន។ លោកស្រីក៏បានប្រកាសពីគោលការណ៍ផ្ដល់ភាគរយចំណេញ ដល់បុគ្គលិក និង ក្រុមគ្រូពេទ្យ លើសេវាកម្មបូមខ្លាញ់ក្បាលពោះ បូមខ្លាញ់មួយតួខ្លួន កែពង្រីកដើមទ្រូង វះកាត់បន្ដឹងមុខ និង សេវាកម្មផ្សេងទៀត ដូចជាកែច្រមុះ និង ចិញ្ចើម អោយត្រូវក្បួនហុងស៊ុយ ដែលកំពុងតែពេញនិយមនៅក្នុងគ្លីនិក ដើម្បីអោយបុគ្គលិកគ្រប់ផ្នែក ទទួលបានអត្ថប្រយោជន៍បន្ថែមផងដែរ ចាប់ពីដើមឆ្នាំ២០២៤តទៅ។ ជាមួយនឹងការដឹកនាំកូនក្រុម ទៅជះលុយនៅកន្លែងចំណាយខ្ពស់នៅគីរីរម្យនេះ កាន់តែបង្ហាញយ៉ាងច្បាស់ថា គ្លីនិក EM Beauty Clinic ដែលជាទីតាំងកែសម្ផស្សដែលមានការទទួលស្គាល់ដល់កម្រិតអាស៊ានមួយ ពិតជាកំពុងជោគជ័យខ្លាំង ក្នុងវិស័យកែសម្ផស្សនៅកម្ពុជា បើទោះជាបរិបទសម័យកាលនេះ នៅមានចំហាយនៅឡើយ ពីវិបត្តិសេដ្ឋកិច្ច។