ឃើញតែសម្រស់បង្ហោះនៅតាមបណ្ដាញសង្គម អ្នកខ្លះមិនជឿនោះផង ថាលោកស្រីបណ្ឌិត ម៉ន ថារ័ត្ន
អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស EM Beauty Clinic មានកូន៣ធំៗចង់ប៉ុនខ្លួនបែបនេះឡើយ។ តែនៅពេលលោកស្រីបណ្ឌិត បង្ហាញកូនប្រុសទាំង២បែបនេះ ទើបម្នាក់ៗអោយអូយ ជាពិសេសនៅពេលគយគន់សម្រស់របស់លោកស្រីនៅលើបណ្ដាញសង្គម។ ជាក់ស្ដែង ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យផ្នែកកែសម្ផស្ស និង បុគ្គលិក EM ទៅឆ្លងឆ្នាំនៅលើភ្នំគីរីរម្យ គឺថាលោកស្រីលេងខ្លួនក្រមុំសុំខ្មាស់ ដោយគ្រប់ឈុតគ្រប់ប្លង់ ដែលផ្ទះតារា ចុះទៅផ្ដិតដល់ទីតាំងដោយផ្ទាល់ គឺថាប្លង់ណាក៏លោកស្រីបណ្ឌិតមើលទៅស្រស់ស្អាត មិនសមមានកូនធំៗបែបនេះឡើយ។

អ្វីដែលគួរសរសើរ គឺលោកស្រីមិនត្រឹមតែនៅស្អាត និង មើលទៅសម្រស់ផូរផង់តែម្យ៉ាងនោះទេ តែលោកស្រីបណ្ឌិតក៏ជាស្ត្រីរឹងមាំម្នាក់ និង ជាអ្នកជំនួញជោគជ័យ ដែលអាចពង្រឹងអាជីវកម្មគ្លីនិកកែសម្ផស្សអោយល្បី និង ផ្ទុះការគាំទ្រខ្លាំង សូម្បីតែក្នុងកាលៈទេសៈសេដ្ឋកិច្ចមានវិបត្តិនោះផងដែរ។ លោកស្រីបណ្ឌិត មានប្រសាសន៍ថា ដើម្បីជោគជ័យនៅក្នុងកាលៈទេសៈនេះ ទី១ត្រូវថែរក្សាសុខភាពផ្លូវចិត្ត ទី២ត្រូវពង្រឹងខួរក្បាលកុំទទួលយកព័ត៌មានអវិជ្ជមាន ហើយត្រូវប្រឹងធ្វើអោយត្រូវតាមគោលដៅ ដោយលោកស្រីបញ្ជាក់ថា នៅក្នុងកាលៈទេសៈណាក៏អោយ គឺអ្នកណាប្រឹងអ្នកនោះបាន ហើយដោយសារយុទ្ធសាស្ត្រទាំងនេះហើយ ដែលលោកស្រីនៅតែអាចបន្តដំណើរទៅមុខ ដោយថែមទាំងយកចិត្តទុកដាក់ថែរក្សាសម្រស់ជាប្រចាំផង ដោយមិនយកបញ្ហាសេដ្ឋកិច្ចមករារាំងក្ដីសង្ឃឹម និង ក្ដីស្រម៉ៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here