តារាសម្ដែង លោក លី ណូរ៉ា បានប្រកាសនៅលើបណ្ដាញសង្គមថា លោកត្រូវបានភាគីមួយដាក់បណ្ដឹងពីបទឆបោកទាំងអយុត្តិធម៌ ទាំងដែលលោកមិនបានដឹងរឿងពីក្រោយខ្នងអ្វីទាល់តែសោះ។ លោកថា ស្រីអណិកជនខ្មែរនៅអូស្រ្តាលី បានចាញ់បោកអ្នកយករូបថតរបស់លោកទៅបង្កើតអាក់ខោនក្លែងក្លាយអស់ប្រមាណ៣ម៉ឺនដុល្លារ ហើយនៅពេលអ្នកបោកទាក់ទងលែងបាន បែរជាមកប្ដឹងរូបលោក ដោយបានខាងតុលាការចេញដីកាជាលើកទី៣ទៅហើយ ទើបធ្វើអោយលោកស្រឡាំងកាំង។

លោកថាខ្លួនមិនបានដឹងពីការបង្កើតអាក់ខោនក្លែងក្លាយណាមួយឡើយ ហើយរឹតតែមិនដឹងពីករណីចាញ់បោកនោះទៅទៀត តែនៅពេលដីកាមកដល់ផ្ទះ ទើបបានដឹងថារឿងដែលគេប្ដឹងលោក គឺដោយសារតែអ្នកបោកលុយបានយករូបលោកទៅប្រើជារូបផ្ទាល់ខ្លូន និង បានលួងលោមបោកស្ត្រីខាងលើអស់ប្រមាណ៣ម៉ឺនដុល្លារ ដែលមានន័យថា ស្ត្រីរូបនោះក៏ជនរងគ្រោះ ហើយលោកក៏ជាជនរងគ្រោះ តែអ្វីដែលលោកហួសចិត្ត គឺលោកត្រូវបានគេប្ដឹងទាំងដែលគ្មានការស៊ើបអង្កេតអោយច្បាស់ការ។

លោកទទូចអោយម្ចាស់បណ្ដឹង ទាក់ទងមកលោក ដើម្បីលោកបានពន្យល់ និង ស្នើអោយមានការដកពាក្យបណ្ដឹង ហើយជំនួសអោយការរួមគ្នាដាក់បណ្ដឹងទៅកាន់ជនអនាមិក ដែលបានក្លែងរូបនៅលើអាក់ខោន ដើរឆបោកគេនោះវិញ។ លោកក៏សង្ឃឹមថា មន្ត្រីតុលាការ និង ស្ថាប័នពាក់ព័ន្ធ នឹងផ្ដល់យុត្តិធម៌ចំពោះរូបលោក នៅក្នុងរឿងនេះផងដែរ។ លោកបដិសេធរាល់អាក់ខោនដែលមានរូបលោកទាំងអស់ ដោយលោកមានតែអាក់ខោនមួយប៉ុណ្ណោះ គឺ Ly Nora បច្ចុប្បន្ន ដើម្បីកុំអោយបន្តមាមការយល់ច្រលំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here