តារាកំប្លែងភេទទី3លោក ឃ្លោក មករា ហៅ កញ្ញា យ៉េ យ៉េ បានប្រារព្ធពិធីខួបកំណើរយ៉ាងធំដុំមួយកាលពីថ្ងៃទី3 ខែមករា ឆ្នាំ2024 មុននេះនៅក្នុងភោជនីយដ្ឋាន វីហ្វេ្រន ស្កាយបា សាខាបឹងកក់ ដែលមានវត្តមានអ្នកសិល្បៈ និង មិត្តរួមអាជីបជាច្រើនអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសកកកុញដែលមិននឹកស្មានដល់រហូតខ្វះតុទទួលភ្ញៀវ។
ថ្វីត្បិតឆ្នាំនេះកញ្ញាមិនបានធ្វើធំដុំដូចឆ្នាំមុន និង មិនមានវត្តមានអ្នកមានគុណគឺលោកឪពុកដែលកំពុងធ្លាក់ខ្លួនពិការដោយសារជរាពាធ ដោយកាលពីឆ្នាំមុនកញ្ញាក៏បានរៀបចំកម្មវិធីបង្សកូលជូនលោកឪពុករួចរាល់ដើម្បីបង្ហាញពីការដឹងគុណ និង មិនចង់ឱ្យលោកឪពុកឡើងចុះសោយសាររស់នៅខេត្តឆ្ងាយពីភ្នំពេញនាំឱ្យប៉ះពាល់ដល់សុខភាព។ទោះយ៉ាងណាកញ្ញាក៏បានទទួលពរជ័យថ្ងៃកំណើតពីលោកអ្នកមានគុណពីចម្ងាយ ហើយកញ្ញ្ញាក៏នៅតែអាចរៀបចំកម្មវិធីនេះឡើងដើម្បីជួបជុំមិត្តៗសិល្បៈនាឱកាសឆ្នាំថ្មីដែលទើបតែចូលមកដល់។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2024/01/postnewscambodia.com-kh71.com-2024-01-04_10-30-52_088577-scaled.jpg?fit=2560%2C1440&ssl=1)