ពិតជាគួរសរសើរមែនទែន ដែលកម្មវិធី Miss Grand Cambodia 2024 ទទួលបានស្ពុនស័រធំ ពីក្រុមហ៊ុនមកពីប្រទេសថៃ គឺផលិតផល I’ Aura ដែលជាផលិតផលគ្រឿងសម្អាងល្បីនៅអន្តរជាតិ។ នេះក៏ចាត់ទុកថា គឺជាជោគជ័យមួយនៃការប្រកួតបវរកញ្ញា Miss Grand នៅកម្ពុជា ដែលអាចទាក់ទាញអោយក្រុមហ៊ុនបរទេស មកធ្វើជាដៃគូសហការ ខណៈដែលក្រុមហ៊ុននេះ ក៏ជាដៃគូការប្រកួត Miss Grand Myanmar ក្នុងឆ្នាំ២០២៤នេះផងដែរ។
នៅក្នុងពិធីប្រកាសស្វាគមន៍ស្ពុនស័រធំ គឺ I’ Aura កាលពីថ្ងៃ៨ មករា ឆ្នាំ២០២៤នោះ លោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកា Miss Grand Cambodia ក៏បានប្រកាសថា កម្មវិធីនៅបន្តទទួលស្ពុនស័រធំមួយទៀត និង ស្ពុនស័រតូចៗជាច្រើនទៀត ដោយមិនផ្អាកទទួលនោះទេ។ យ៉ាងណាមិញ លោកស្រីបដិសេធមិនទទួលស្ពុនស័រគ្រឿងស្រវឹងនោះឡើយ ដោយលោកស្រីលើកឡើងថា វិស័យបវរកញ្ញាគឺជាមុខមាត់ជាតិមួយក្នុងការគាំទ្រវប្បធម៌ ដូច្នេះមិនអាចអោយនារីដ៏ស្រស់ស្អាតរបស់កម្ពុជា ក្លាយជាអ្នកផ្សព្វផ្សាយស្រាប៊ៀបានឡើយ៕