ថ្វីត្បិតតែមិនមែនជា អតីត Queen Come back តែបេក្ខនារី ឈាន ម៉ូនីកា បេក្ខភាព Miss Grand សៀមរាប កំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលពិធីបំពាក់ឈៀងផ្លូវការក៏ត្រូវមកដល់នៅថ្ងៃទី១០ មករា ឆ្នាំ២០២៤នេះ នៅអាគារ Grand Hall ប៉េងហួតជាន់ទី២។ ក្
នុងចំណោមបេក្ខនារី ដែលត្រៀមបំពាក់ឈៀងដោយ លោកស្រី ANGIE Ly ជាអ្នកគ្រប់គ្រងទាំងអស់ បេក្ខនារីរូបនេះ កុំពុងផ្ទុះការជជែកវែកញែកខ្លាំង ដោយសារតែនាងមានទម្រង់មុខប្រហាក់ប្រហែលនឹង ពេជ្រ វត្តីសារ៉ាវឌី ហើយមានកម្ពស់រហូតដល់១.៧៨ម៉ែត្រ ដែលជាកម្ពស់ត្រូវ Grand ពិភពលោក ប្រសិនបើនាងមានសមត្ថភាពខ្លាំងបន្ថែម។ Back Ground របស់បេក្ខនារីរូបនេះ ក៏ខ្លាំងមិនធម្មតាផងដែរ ដោយនាងអាចប្រើភាសាអង់គ្លេសបានស្ទាត់ ហើយនៅលើបណ្ដាញសង្គម ក៏មានហ្វេនស្រាប់ ដែលអាចថាមិនពិបាកប្រជែងរឿងប្រជាប្រិយភាព។
មានការរំពឹងថា នាងជាបេក្ខនារីដែលខ្លាំងមួយ ដែលអ្នកតាមដានកុំពុងតាមដាន ហើយនៅលើបណ្ដាញសង្គម ក៏មានការជជែកមិនតិចដែរ ពីកូនក្រុមរបស់ អ្នកនាង ANGIE Ly សម្រាប់ខេត្តសៀមរាប មួយនេះ៕