ចាប់ពីថ្ងៃទី១១ មករា ឆ្នាំ២០២៤តទៅ ភាពយន្តរឿង”ស្រលាញ់បង ល្អពេក” របស់ផលិតកម្ម LD នឹងត្រូវដាក់បញ្ចាំងលក់សំបុត្រគ្រប់រោងជាផ្លូវការហើយ ខណៈដែលពិធីបើកសម្ពោធក៏ត្រូវបានធ្វើឡើងយ៉ាងអធឹកអធម កាលពីថ្ងៃទី១១ មករា។ នេះគឺជាខ្សែភាពបែបកំប្លែងក្រមិចក្រមើម ដែលសម្ដែងដោយ ជា សុវណ្ណានរា និង អ្នកនាង សារ៉ាយ សក្ខណា អមដោយតារាសម្ដែងប្រុសស្រីល្បីឈ្មោះជាច្រើន។ នេះក៏ភាពយន្តដែល LD រំពឹងពីភាពជោគជ័យផងដែរ ដោយសារតែបង្កប់ដោយភាពកំប្លុកកំប្លែងច្រើន។ ដោយឡែកនៅថ្ងៃសម្ពោធ ក៏មានវត្តមានតារាល្បីៗរាប់មិនអស់ នៅក្នុងសិល្បៈ ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។ អ្វីដែលគេកត់សម្គាល់ គឺ លោក ជា សុវណ្ណានរាហ៍  បានបង្ហោះនៅលើបណ្ដាញសង្គមថា ភាពយន្តនេះ គឺចៃដន្យយ៉ាងខ្លាំង ដោយសារតែដាក់លក់សំបុត្រចំថ្ងៃកំណើតរបស់លោក ដោយគេឃើញតារាក្នុងរឿងសម្ដែង Surprise ខួបកំណើតអោយលោក នៅថ្ងៃនោះផង។

LEAVE A REPLY

Please enter your comment!
Please enter your name here