កាលពីរសៀលថ្ងៃទី 10 ខែ មករា ឆ្នាំ2024 មុននេះ អ្នកនាង AnGie ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន G21 និង ជា Province Director នៃកម្មវិធីប្រកួត Missgrand តំណាងខេត្តសៀមរាប បានធ្វើពិធីបំពាក់ឈៀងផ្លូវការជូនដល់បេក្ខនារីទាំង15រូប ដែលឈៀងនីមួយៗគឺតំណាងឱ្យប្រសាទល្បីៗ និង មានអត្ថន័យលើកស្ទួយឱ្យកូនខ្មែរបានស្គាល់កាន់តែច្រើនពីប្រសាទដែលស្ថិតនៅក្នុងខេត្តសៀមរាបទឹកដីអច្ឆរិយៈនៃប្រទេសកម្ពុជាយើង។

នៅក្នុងការតំណាងឱ្យខេត្តសៀមរាប ក្រុមការងារបានរៀបចំ និង ចម្រាញ់យកប្រាសាទល្បីៗជាឈាងបំពាក់ជូនបវរកញ្ញាក្នុងនោះរួមមាន៖ ប្រសាទ បន្ទាយស្រី, ប្រាសាទ អង្គរវត្ត, ប្រាសាទ បក្សីចាំក្រុង, ប្រាសាទ បេងមាលា, ប្រាសាទ ព្រះខ័ន, ប្រសាទបាយ័ន, ប្រាសាទ នាគព័ន្ធ, ប្រាសាទ ទន្លេអ៉ំ, ប្រសាទ ចៅសាយទេវតា, ប្រាសាទ ប្រែរូប, ប្រាសាទ ភិមានអាកាស, ប្រាសាទ បាលិលេយ្យ, ប្រាសាទ បាពួន និង ប្រាសាទ បាគង ដែលសុទ្ធសឹងតែជាប្រាសាទដ៏ល្បីសាងសង់ឡើងយ៉ាងមានអត្ថន័យ សាកសមក្នុងការលើកយកមកបង្ហាញនៅក្នុងកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាតំណាងឱ្យខេត្តសៀមរាប។

នៅក្នុងថ្ងៃបំពាក់ឈៀង និង បង្ហាញមុខបេក្ខនារីទាំង15រូប សង្កេតឃើញថាបេក្ខភាពដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកនាង AnGie គឺាុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត ទាក់ទាញ និង លេចធ្លោពោពេញទៅដោយាមត្ថភាពមិនចាញ់គ្នាប៉ុន្មាននោះទេ។ ដែលនេះគឺជាផលវិបាកមួយនៅក្នុងការសម្រេចចិត្តរបស់អ្នកនាងក្នុងនាមជា PD ថាតើគួរជ្រើសរើសយកបេក្ខភាពណាមួយដែលសាកសមដើម្បីគ្រងមកុដ ដ៏មានតម្លៃប្រចាំខេត្តសៀមរាប ឈ្ពោះទៅកាន់ឆាកប្រកួតធំផ្លូវការណ៍ Missgrand Cambodia 2024ខាងមុខនេះ។

អ្នកនាងបញ្ជាក់ថា បន្ទាប់ពីបំពាក់ឈៀងជូនដល់កូនៗជាទីស្រឡាញ់របស់ខ្លួនរួច អ្នកទាំង15រូប នឹងមានបេសកកម្មចាប់ពីពេលនេះតទៅរហូតដល់ថ្ងៃផ្ដាច់ព្រ័ត្តដែលខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ។ នៅក្នុងបេសកកម្មដែលនឹងត្រៀមធ្វើរួមគ្នានៅពេលខាងមុខនេះ គឺកម្មវិធីតម្រូវឱ្យបេក្ខនារីទាំងអស់ធ្វើសកម្មភាពគ្រប់ទម្រង់ដើម្បីផ្សព្វផ្សាយនូវតំបន់ប្រាសាទដែលខ្លួនតំណាងនីមួយៗ និង សកម្មភាពផ្សេងៗជាច្រើនទៀត ក៏ដូចជានឹងអាចមានការធ្វើសប្បុរសធម៌រួមគ្នាមួយផងដែរ។

ដែលទាំងនេះគឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ឱ្យបេក្ខភាពស្វែងយល់កាន់តែច្បាស់ពីកម្មវិធី និង កាន់តែត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយក្នុហការឈ្ពោះទៅដណ្ដើមមកុដ Missgrand Cambodia 2024 ជាមួយនឹងបេក្ខនារីដ៏ទៃទៀតតំណាងឱ្យ 36ខេត្តក្រុងនាឆ្នាំនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here