កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០២៤ ស្ថាប័ន Miss Grand Cambodia បានប្រកាសបង្ហាញពីម្ចាស់ស័រប្រភេទ VIP ក្នុងតម្លៃទឹកប្រាក់៤ម៉ឺនដុល្លារ ដោយម្ចាស់ស្ពុនស័រដែលប្រកាសបង្ហាញនោះ គឺផលិតផល M Smooth ដែលក្រុមហ៊ុនគ្រឿងសម្អាងនៅកម្ពុជា។ ជាមួយនឹងការប្រកាសអោយស្គាល់ពីម្ចាស់ស្ពុនស័រជាបន្តបន្ទាប់នាពេលនេះ លោកស្រី សារពេជ្រ Vice President Miss Grand Cambodia បានលើកឡើងថា ស្ថាប័ននៅមិនទាន់បិទបញ្ចប់ក្នុងការទទួលស្ពុនស័រនៅឡើយទេ គឺនៅតែបន្តទទួល ដោយគម្រោងទទួលស្ពុនស័រគ្រប់ផលិតផលទាំងអស់ លើកលែងតែគ្រឿងស្រវឹង ដែលស្ថាប័នប្រកាសមិនចូលរួមផ្សព្វផ្សាយ។
ក្នុងនោះស្ថាប័ននេះ ក៏ប្រកាសថា នឹងធ្វើអោយការប្រកួត Miss Grand Cambodia ឆ្នាំនេះ ផ្ទុះការគាំទ្រ អោយខ្លាំងជាងឆ្នាំមុនផងដែរ។ ដោយឡែក លោកស្រី សៀវម៉ី អគ្គនាយិកា M Smooth បានលើកឡើងថា ដោយសារតែចង់ចូលរួមគាំទ្រវិស័យបវរកញ្ញា និង មើលឃើញថាកម្មវិធីមួយនេះ ផ្ទុះការគាំទ្រខ្លាំង ទើបលោកស្រីសម្រេចចិត្តចូលរួមជាស្ពុនស័រ ដើម្បីពង្រីកទីផ្សាររបស់ក្រុមហ៊ុនផង។