កាលពីរថ្ងៃទី 16 ខែមករា ឆ្នាំ2024មុននេះ កម្មវិធីប្រកួតប្រជែងសម្រស់អន្តរជាតិ Miss Global 2023 បានប្រារព្ធធ្វើឡើងយ៉ាងឱឡារឹកនៅក្នុងប្រទេសកម្ពុជា ក្នុងបរិវេណស្ថានីយ៍ទញរទស្សន៍បាយ័នស្ទឹងមានជ័យ។ នេះគឺជាមុខមាត់ប្រទេសរបស់យើងក្នុងការអទទួលបានសិទ្ធិជាម្ចាស់ផ្ទះ 50% នៅក្នុងដំណើរការនៃការប្រកួត Miss Global 2023 ខណៈវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្តបានប្រព្រឹត្តទៅកន្លងរួចមកហើយនៅឯប្រទេសវៀតណាមកាលពីពេលថ្មីៗកន្លងទៅ។
ថ្វីត្បិតបេក្ខភាព2រូបតំណាងឱ្យប្រទេស Netherlands និង ប្រទេស Scotland បានអវត្តមាននៅក្នុងឱកាសនៃការបង្ហាញាមត្ថភាពក្នុងវគ្គប្រកួតប្រជែងឈុតតំណាងជាតិដោយសារមានបញ្ហាសុខភាពធ្ងន់ធ្ងរពុំអាចឡើងបញ្ចេញសមត្ថភាពបាន អ្វីដែលគួរឱ្យកោតសរសើរគណៈកម្មការនឹងមិនមានការកាត់ពិន្ទុចំពោះការអាក់ខានចំពោះបេក្ខភាពតំណាងជាតិទាំង២រូបនោះទេនៅក្នុងវគ្គនេះ។
ប៉ុន្តែក្រឡេកមកមើលបេក្ខភាពតំណាងជាតិប្រមាណ77រូបផ្សេងទៀត បានបញ្ចេញាមត្ថភាពបានយ៉ាងល្អនៅក្នុងវិញាសាដ៏ពិសេសមួយនេះ ជាពិសេសបេក្ខភាពតំណាងជាតិកម្ពុជារបស់យើងគឺកញ្ញា លក្ខណ៌ មុនីអានីតា ក៏ធ្វើបានល្អនៅក្នុងវគ្គនេះ ដោយកញ្ញាបានគ្រងឈុត « ប្រទីបព្រះស្រីនៃក្រុងធិបតី »។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីវគ្គប្រកួតឈុតតំណាងជាតិនេះចប់ បេក្ខភាពដែលតំណាងឱ្យ79ប្រទេសក៏នឹងត្រៀមខ្លួនក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្តនៅថ្ងៃទី18 ខែមករា ឆ្នាំ2024នេះ។ រង់ចាំមើលថាតើបេក្ខភាពមកពីប្រទេសណាដែលអាចក្លាយជាម្ចាស់មកុដ Miss Global 2023 និង អាចជំនួសតំណែងស្រីស្អាត Shane Quintana Tormes ម្ចាស់ក្សត្រីនៃ Miss Global 2022 មកពីប្រទេស Philippines ។