រយៈពេល១សប្ដាហ៍មកហើយ ដែលលោកស្រី អែនជី អគ្គនាយិកា G21 និង V Coffee និង លោក គង់ សុខអេង ជាស្វាមី បានចំណាយពេលនៅលើទឹកដីប្រទេសជប៉ុន។ មិនត្រឹមតែដើរកម្សាន្ត និង បំពេញបេសកកម្មការងារនៅទីនោះតែម្យ៉ាងនោះទេ តែអ្នកទាំងពីរក៏បង្អួតសកម្មភាពស្វីត មិនចាញ់ក្រមុំកំលោះ ដែលធ្វើអោយអ្នកលេងបណ្ដាញសង្គមឃើញហើយច្រណែនផងដែរ។ រូបភាព និង វីដេអូជាច្រើនប្លង់ បានបង្ហាញពីស្នេហាកាន់តែផ្អែមល្ហែមរបស់គូស្នេហ៍មួយគូរនេះ ស្របពេលដែលលោកស្រី Angie និង ស្វាមី ក៏កំពុងជោគជ័យក្នុងមុខជំនួញ និង កំពុងផ្ទុះការចាប់អារម្មណ៍ ក្រោយពីអ្នកនាង Angie ទទួលបានសិទ្ធិគ្រប់គ្រង Miss Grand ខេត្តសៀមរាប។

លោក គង់ សុខអេង ដែលជាប្អូនបង្កើតរបស់លោក គង់ រ៉ាយុទ្ធ បានលើកឡើងថា ដំណើរកម្សាន្តនៅក្នុងប្រទេសជប៉ុននេះ គឺជាកាដូសម្រាប់ភរិយា បន្ទាប់ពីអ្នកនាងកាន់តែមមាញឹកខ្លាំង និង ដើម្បីអោយភរិយាមានពេលវេលាដកឃ្លាពីការផ្សេងៗ ហើយទៅកម្សាន្តនៅក្នុងទឹកដីប្រទេសខាងក្រៅ។ ក្រោយមកដល់ប្រទេសកំណើតកាលពីថ្ងៃទី១៨ មករា ឆ្នាំ២០២៤ លោកថា ភរិយានឹងបង្កើនការរវល់កាន់តែខ្លាំង នឹងកម្មវិធី Miss Grand ខេត្តសៀមរាប ទើបលោកឆ្លៀតពេលនាំភរិយាដើរកម្សាន្តអោយហើយ ដើម្បីកុំអោយដកឃ្លាមិនកើត និង ដើម្បីអោយទាន់ទិដ្ឋភាពធ្លាក់ទឹកកក នៅក្នុងប្រទេសជប៉ុនផង។

LEAVE A REPLY

Please enter your comment!
Please enter your name here