ថ្ងៃផ្ដាច់ព្រ័ត្រការប្រកួត Miss Global International 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពិធីការិនី Anntonia Porsild ដែលជា 1st Runner Up Miss Universe ត្រូវគេឃើញផាត់មុខបានស្អាត ស៊ីនឹងឈុតរ៉ូបរបស់នាងយ៉ាងខ្លាំង ដោយគេជឿថាការផាត់មុខស្អាត ដ៏ទាក់ទាញបែបនេះ គឺនាងពិតជាប្រើស្នាដៃ អ្នក Make up មកពីប្រទេសថៃដែលមានថ្វីដៃប៉ុណ្ណោះ ប៉ុន្តែនៅពេលដឹងថា Anntonia Porsild ផាត់មុខ និង ធ្វើសក់ស្អាតនាថ្ងៃធ្វើពិធីការិនីនោះ គឺជាអ្នក Make Up ខ្មែរសោះ ទើបអ្នកណាៗក៏លាន់មាត់។
យោងតាមការទម្លាយ អ្នកផាត់មុខ និង ធ្វើសក់អោយនាង មួយចប់កម្មវិធីនៅក្នុងថ្ងៃនោះ គឺជាស្នាដៃអ្នកផាត់មុខខ្មែរឈ្មោះ ភោគ រស្មី ដែលគេស្គាល់នៅក្នុងវិស័យផាត់មុខថា ឈ្មោះ Hea Jo Professional Make Up ប៉ុណ្ណោះ ដោយលោកគឺជាអ្នកកាន់មុខអោយនាងទាំងស្រុង គឺមិនមានអ្នក Make Up ក្រៅប្រទេសមកពីណាឡើយ។ ការបង្ហាញអោយឃើញពីស្នាដៃកូនខ្មែរមួយនេះ បានស្ដែងយ៉ាងច្បាស់ថា វិស័យ Make Up នៅកម្ពុជាកាន់តែមានការរីកចំរើនខ្លាំង ហើយស្នាដៃក៏គួរអោយសរសើរផងដែរ ដោយអាចផាត់អោយតារាល្បីរបស់ថៃ ដល់ថ្នាក់សូម្បីតែ Anntonia Porsild ក៏ទទួលដោយការសរសើរ។
ថ្វីត្បិតតែនាងមានទម្រង់មុខស្អាតស្រាប់ តែបើស្នាដៃអ្នកផាត់មុខអោយនាងស្ទើរភ្លើង ក៏មិនអាចធ្វើអោយនាងលេចធ្លោរសម្រស់កាន់តែខ្លាំង នាថ្ងៃប្រលង Miss Global 2023 នោះផងដែរ។ អ្វីដែលគួរអោយសរសើរ គឺនៅពេលតាមដានប្រវត្តិការងាររបស់អ្នកផាត់មុខវ័យក្មេងរូបនេះ ទើបដឹងថា លោកកាន់មុខសុទ្ធតារាល្បីៗ បវរកញ្ញាលំដាប់ពិភពលោក និង ជាអ្នកឯកទេសផ្នែកផាត់មុខ ដែលមានស្នាដៃរាប់មិនអស់។ បែបហ្នឹងតើ ទើបអ្នកគ្រប់គ្រងការប្រកួត Miss Global អន្តរជាតិ បណ្ដោយអោយលោកកាន់មុខបវរកញ្ញា និង កាន់មុខ Anntonia Porsild ហើយលទ្ធផលដែលគេកត់សម្គាល់ គឺ The Best។ នេះហើយដែលកាន់តែបញ្ជាក់ថា កូនខ្មែរលូយខ្លាំង៕