នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Miss Grand ខេត្តសៀមរាប កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០២៣ តារាសម្ដែង និង ជាតារាចម្រៀង លោក Prince ត្រូវគេឃើញលេចធ្លោយ៉ាងខ្លាំង ជាមួយនឹងឱកាសបានច្រៀងលើឆាក ដើម្បីអោយបេក្ខនារីទាំង១៥រូប បានបង្ហាញរូបសម្រស់ និង ប្រជែងសមត្ថភាព ក្នុងឈុតហែលទឹក។

ក្រៅពីលេងស្ទីល ទាក់ភ្នែក លោក Prince ក៏មានសំណាងត្រូវបានបេក្ខនារីទាំង១៥រូប រាំពត់ពែនជាមួយ ដែលធ្វើអោយហ្វេនៗ លួចច្រណែនលោកផងដែរ។ មួយបទដែលលោក Prince បានច្រៀងនាថ្ងៃនោះ គេកាន់តែមើលឃើញថា វិស័យចម្រៀងរបស់លោកមានការរីកចំរើនខ្លាំង ស្របពេលដែលទីផ្សារសម្ដែងរបស់លោកក៏ខ្លាំង។ លោក Prince ក៏នឹងបញ្ចេញបទថ្មីជាបន្តបន្ទាប់ ដើម្បីអោយកាន់តែចាប់អារម្មណ៍ផងដែរ ក្នុងពេលបន្តបន្ទាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here