ជាការថ្លែងអំណរគុណដល់តំណាងឆ្នើម និង ក្រុមការងារដែលទទួលបានជោគជ័យ ក្នុងការពង្រីកទីផ្សារ លោកស្រី គ្រុយ រដ្ឋា និង ស្វាមី អគ្គនាយិកា អគ្គនាយក ដែលបាននាំចូលផលិតផលម៉ាហូ មកពីជប៉ុន បានដឹកនាំក្រុមការងារសរុបជិត៥០នាក់ ទៅទស្សនកិច្ចនៅខេត្តសៀមរាប ដោយបានដឹកនាំសមាជិក ដើរទស្សនាប្រាសាទអង្គរវត្ត និង បណ្ដាទីតាំងសំខាន់ៗមួយចំនួន។ ក្នុងដំណើរទស្សនាប្រាសាទអង្គរនាថ្ងៃនោះ ក្រុមហ៊ុនបានរៀបចំអោយមគ្គុទ្ទេសទេសចរណ៍ ធ្វើបទបង្ហាញពីចំណុចសំខាន់ និង ប្រវត្តិពាក់ព័ន្ធនឹងការកសាងប្រាសាទ ក៏ដូចជាបង្ហាញនូវអត្ថន័យសំខាន់ៗ ដែលធ្វើអោយក្រុមសមាជិកម៉ាហូទាំងមូល បានយល់ដឹងកាន់តែច្បាស់ ពីចម្លាក់ ពីក្បូរក្បាច់ប្រាសាទរបស់ដូនតាខ្មែរផងដែរ។ ក្រោយការស្វែងយល់យ៉ាងលម្អិតពីប្រាសាទអង្គរវត្ត លោកស្រី គ្រុយ រដ្ឋា និង ស្វាមី ក៏បានរៀបចំពិធីជប់លៀងធំមួយជាលក្ខណៈគ្រួសារ នាពេលល្ងាច ដើម្បីបង្កើតនូវអនុស្សាវរីយ៍ជាមួយគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here