យោងតាមកា របង្ហោះរបស់ អ្នកនាង Jimmy Meng បានបង្ហោះពីការដាក់វិធានការក្ដៅទាំងនៅទីផ្សារថៃ និង កម្ពុជា ជុំវិញករណីតំណាងចែកចាយបានលក់ផលិតផល Callalilly ក្នុងតម្លៃប្រជែងគ្នា ដែលខុសពីគោលការណ៍ដែលបានដាក់ចេញ។ ក្នុងនោះគេក៏ឃើញមានការបង្ហោះជាសំណេរជាភាសាថៃថា “ខាងថៃក៏ប្រកាសចុះចា.ប់អ្នកព្យាយាមលក់កូរតំលៃហើយព្យាយាមនាំចូលគេចពន្ធដែរ

🙏សូមបញ្ជាក់ថាទោះទិញពីថៃពីខ្មែរក៏ជាផលិតផលរបស់នាងខ្ញុំដែរ។ ប៉ុន្តែក្នុងនាមជាម្ចាស់ក្រុមហ៊ុននាងខ្ញុំ នឹងការពារផលប្រយោជន៍តំណាងនៃប្រទេសទាំងពីរ 🇹🇭🇰🇭

ដូច្នេះទោះអ្នកទាំងអស់គ្នាជាតំណាងរបស់នាងខ្ញុំក៏ដោយ លក់ផលិតផលនាងខ្ញុំក៏ដោយ តែបើសិនជាបងប្អូនព្យាយាមបំពានតំណាងខាងប្រទេសណាមួយដើម្បីយកចំណេញខ្លួនឯង ខាងក្រុមហ៊ុន នឹងមានវិធានការតាមច្បាប់ហើយ។” ក្រោយការបង្ហោះនេះ បានបង្ហាញយ៉ាងច្បាស់ថា ផលិតផល Callalilly ដែលអ្នកនាង Jimmy Meng កំពុងក្ដោបក្ដាប់ មានសន្ទុះរីកចំរើនខ្លាំងទាំងនៅទីផ្សារថៃ និង កម្ពុជា ហើយក៏បង្ហាញពីការទទួលខុសត្រូវខ្ពស់ ក្នុងការស្វែងរកភាពត្រឹមត្រូវដល់អ្នកតំណាងនៃប្រទេសទាំងពីរ កុំអោយមានការបំពានផលប្រយោជន៍គ្នានឹងគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here