កាលពីព្រឹកថ្ងៃទី 02 ខែកុម្ភះ ឆ្នាំ2024 មុននេះ ក្រុមហ៊ុនគ្រឿង សម្អាងម៉ាកល្បី HK7 Beauty Care បានរកឃើញអ្នកឈ្នះរង្វាន់ ម៉ូតូហុងដា មួយគ្រឿង និង លុយសុទ្ធជាច្រើនសន្ធឹកសន្ធាប់លើក ទីមួយក្នុងការដាក់ស្តង់ចែករង្វាន់ ដែលកម្មវិធីនេះត្រូវបានប្រព្រឹត្តិធ្វើ ឡើងនៅទល់មុខនឹងផ្សារ ច្បារអំពៅ ផ្ទាល់តែម្តង។

រង្វាន់ដ៏សន្ធឹកសន្ធាប់នេះត្រូវបានចែកជូនតាមរយៈការផ្សងសំណាងនៅ ក្នុងសម្បកកញ្ចប់កាហ្វេ ខូឡាជេន សម្រករាង្គរបស់ក្រុមហ៊ុន HK7 ដែលជាផលិតផលលក់ដាច់បំផុតប្រចាំក្រុមហ៊ុនបន្ទាប់ពីផលិតផល គ្រឿងសម្អាងដែលអ្នកស្រី ស៊ឹម សុគន្ធា ជាម្ចាស់ប្រេន បានសម្រិត សម្រាំងនាំយកនូវផលិតផលល្អៗ និង មានគុណភាព មកជូនដល់ អតិថិជនកម្ពុជាឱ្យបានប្រើប្រាស់ ដើម្បីបានទាំងសុខភាពល្អ ហើយថែមទាំងមានរង្វាន់លើកទឹកចិត្តគួរឱ្យសរសើរ។

សម្រាប់ការផ្តល់ជូននូវរង្វាន់ម៉ូតូ ក៏ដូចជារង្វាន់ជាលុយសុទ្ធព្រមទាំង ការបង្វិលកងសំណាងដើម្បីឈ្នះនូវរង្វាន់ផ្សេងៗជាច្រើនមុខទៀត អ្នក ស្រីនឹងបន្តផ្តល់ជូននៅពេលក្រោយៗបន្ទាប់ទៀត ដោយអតិថិជនរបស់ ក្រុមហ៊ុន HK7 អាចតាមដានព័ត៌មានផ្លូវការបាននៅលើផេករបស់ក្រុម ហ៊ុនដើម្បីទទួលបានព័ត៌មានលម្អិតផ្សេងៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here